កីឡាជាតិ
ជាតិ
FFC ព្យួរ​មន្ត្រី​៤​នាក់​ពី​គ្រប់​សកម្មភាព​កីឡា​មួយជីវិត និង​១​នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ​
06, May 2020 , 11:59 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានសម្រេច​ព្យួរ​មន្ត្រី​សហព័ន្ធ​ចំនួន​៤​រូប​រួមមាន​លោក ម៉ៃ តុលា​, លោក ឆាំង ពិសិដ្ឋ​, លោក ទុយ វិច្ឆិកា និង​លោក គល់ សុភា​រម្យ មិន​ឲ្យ​ប៉ះពាល់​ជាមួយ​សកម្មភាព​កីឡា​មួយជីវិត​។ ចំណែក​សំណុំរឿង​របស់លោក ម៉ៃ តុលា ត្រូវបាន​បញ្ជូនទៅ​តុលាការ​។

 
​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​៦ ខែឧសភា នេះ FFC មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​នៃ​ការព្យួរ​នេះ គ្រាន់​អះអាងថា ពួកគេ​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ផ្ទុយ​ពី​ក្រមសីលធម៌ និង​វិន័យ​របស់​សហព័ន្ធ​៕

Tag:
 បាល់ទាត់​
  FFC
  ម៉ៃ តុលា​
  ឆាំង ពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com