កីឡាជាតិ
ជាតិ
លោក កែវ សារ៉េត ពន្យល់ពីករណីដែលមន្ត្រីបាល់ទាត់៤នាក់ត្រូវពិន័យអស់មួយជីវិត
× លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានអះអាងថា មន្ត្រី៤នាក់ដែលរងពិន័យពីសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដោយសារអ្នកទាំងនោះពាក់ព័ន្ធនឹងកិបកេងក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍ Tiger Street Football ចាប់តាំងពីឆ្នាំ២០១៣មក។
«យើងរកឃើញថា ក្រុមការងារតាំងពីឆ្នាំ២០១៣នោះ បានយកចំណែកទឹកប្រាក់៣០ភាគរយនៃឆ្នាំនីមួយៗទុកដោយមិនប្រគល់ឲ្យសហព័ន្ធ។ នេះជាការរំលោភលើសេចក្តីទំនុកចិត្តរបស់សហព័ន្ធ»។ នេះជាការបញ្ជាក់របស់លោក កែវ សារ៉េត ដែលបានបន្ថែមថា ទឹកប្រាក់៥៦៧៣៦ដុល្លារ ត្រូវបានបាត់បង់ ចាប់តាំងពីឆ្នាំ២០១៥មក។
មន្ត្រីទាំងបួនរូបនោះ មានលោក ម៉ៃ តុលា អគ្គលេខាធិការរង លោក គល់ សុភារម្យ ប្រធានការិយាល័យរដ្ឋបាល លោក ឆាំង ពិសិដ្ឋ ប្រធានការិយាល័យប្រកួត និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យអាជ្ញាកណ្តាល៕
© រក្សាសិទ្ធិដោយ thmeythmey.com