COVID-19
ជាតិ
ប្តីប្រពន្ធ និងកូន១១ខែ ដែលជាប់គាំងនៅព្រលានយន្តហោះសេអ៊ូល នឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៨ ឧសភា
× ភ្នំពេញ៖ ប្តីប្រពន្ធ និងកូនអាយុ១១ខែ ដែលជាប់គាំងនៅព្រលានយន្តហោះអ៊ីឆន់សេអ៊ូល ប្រទេសកូរ៉េនោះ នឹងអាចត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៨ ឧសភា។ នេះបើតាមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ប្តីប្រពន្ធ និងកូន ដែលអាចត្រឡប់កម្ពុជាវិញបាននេះ ក្រោយពីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិអន្តរជាតិ លោក ប្រាក់ សុខុន បានអន្តរាគមន៍ដោះស្រាយជាមួយអាជ្ញាធរកូរ៉េ ។
ប្តីប្រពន្ធ និងទារកអាយុ១១ខែនេះ បានធ្វើដំណើរពីសហរដ្ឋអាមេរិក ហើយជាប់នៅព្រលានយន្តហោះអ៊ីនឆន់សេអ៊ូល ដោយសារតែការរឹតបន្តឹងក្នុងការធ្វើដំណើរក្នុងកាលៈទេសៈ COVID-19 កាលពីថ្ងៃទី៣ ឧសភាកន្លងមក។
© រក្សាសិទ្ធិដោយ thmeythmey.com