អត្ថបទពាណិជ្ជកម្ម
អ្នក​កំពង់ធំ​៖ គ្រោះ​ប្រែជា​លាភ​មែន​! បាន​៥០​លាន​រៀល​ទាំង​ព្រឹក​នៅតាម​ផ្លូវ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ
07, May 2020 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​រឿងរ៉ាវ​របស់​អ្នកមាន​សំណាង គាស់​ឈ្នះ​ទឹកប្រាក់​សុទ្ធ​៥០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​WURKZ លោក នួន សុឃៀង ប្រៀប​បីដូច​ជា​ពាក្យចាស់​ពោលថា «​ក្នុង​គ្រោះ​ប្រាកដ​ជាមាន​លាភ​» មែន​។
 
​ពលរដ្ឋ​ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ​រូបនេះ បាន​រៀបរាប់​ពេល​ត្រូវ​រង្វាន់​យ៉ាង​ដូច្នេះ​ថា​៖ « ការពិតទៅ ខ្ញុំ​ត្រូវ​ជូន​កូន និង​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ ព្រោះ​កូនតូច​ក្តៅខ្លួន​។ ដោយសារតែ​អស់កម្លាំង នៅតាម​ផ្លូវ​ជិត​ដល់​មន្ទីរពេទ្យ​ទៅហើយនោះ ខ្ញុំ​ក៏​ឈប់​ម៉ូតូ​ទិញ​វើក WURKZ មួយ​កំប៉ុង ហូប​ឱ្យ​ស្រឡះ​មុខ​បន្តិច ព្រោះ​ហត់នឿយ និង​កំពុង​ក្រពុលមុខ​នឹង​កូន​ឈឺ​ផង ស្រាប់តែ​គាស់​ឆា​ច់​ឃើញ ៥០​លាន​។ ខ្ញុំ​អរ​ហួស​ពី​អរ សឹង​ភ្លេច​លើក​ជ​ន្ទ​ល់​ម៉ូតូ​»​។ 
 
​លោក​បន្តថា​៖ «​ទឹកប្រាក់​នេះ​នឹង​យកទៅ​ធ្វើ​ផ្ទះ​តូច​ល្មម ព្រោះ​កន្លងមក​រស់នៅ​ក្នុងផ្ទះ​តូចចង្អៀត លើដី​ម្តាយ ដែល​ចែក​ឱ្យ​តាំងពី​យូរ​មកហើយ​។ ពេលនេះ ល្មម​មានផ្ទះ​ជា​របស់​ខ្លួនឯង​ឱ្យ​សមរម្យ​នឹង​គេ​ហើយ​»​។ 
 
​លោក សុឃៀង បច្ចុប្បន្ន​ប្រកបរ​បរជា​អ្នកធ្វើ​ស្រែចម្ការ និង​មានកូន​ចំនួន​៣​នាក់​។ លោក​បានឈ្នះ​ទឹកប្រាក់​នេះ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com