អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា នឹងប្រគល់រង្វាន់រថយន្តទំនើប Porsche ដល់អ្នកឈ្នះទី២ នៅថ្ងៃទី៩ឧសភានេះ
× នៅថ្ងៃសៅរ៍ ទី៩ ខែ ឧសភានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា នឹងរៀបចំពិធីប្រគល់រង្វាន់ រថយន្តទំនើបស៊េរីចុងក្រោយបំផុត Porsche Macan ដល់អ្នកមានសំណាង គាស់ឈ្នះទី២ របស់ខ្លួនជាផ្លូវការ។
នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកស្រី គង់ កុសល បានឱ្យដឹងថា៖«យើងនឹងប្រគល់រថយន្ត Porsche Macan ដល់លោក ពុំ ឆុង អ្នកឈ្នះរង្វាន់រថយន្តទី២ នៅលើឆាកប្រគំតន្ត្រី Cambodia Brew The Beat ដោយធ្វើឡើងនៅស្ទូឌីយោហង្សមាស »។
គួរជម្រាបជូនថា ពិធីប្រគល់រង្វាន់រថយន្តពីស្រាបៀរ កម្ពុជា នឹងត្រូវផ្សាយបន្តផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com