អត្ថបទពាណិជ្ជកម្ម
គ្រាន់តែ​ទូទាត់​ប្រាក់កម្ចី ឬ​ផ្ទេរប្រាក់ រវាង​ធនាគារ ស្ថាបនា និង​វី​ង ឈ្នះ​ទឹកប្រាក់​សន្ធឹកសន្ធាប់​
07, May 2020 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
​ឥឡូវនេះ លោកអ្នក​អាច​បង់ប្រាក់​កម្ចី​របស់ ធនាគារ ស្ថាបនា​តាមរយៈ​វី​ង ឬ​ផ្ទេរប្រាក់ រវាង​គណនី​ធនាគារ ស្ថាបនា និង វី​ង បាន​យ៉ាង​ងាយស្រួល ហើយ​ថែមទាំង​អាច​ឈ្នះ​ទឹកប្រាក់​ជាច្រើន​លាន​រៀល ប្រចាំ​សប្តាហ៍ និង​ប្រចាំខែ​ទៀតផង​។
 
​ងាយៗ រាល់​អតិថិជន ធនាគារ​ស្ថាបនា ទាំងអស់ គ្រាន់តែ​ទូទាត់​សង​ប្រាក់កម្ចី របស់ ធនាគារ ស្ថាបនា​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) ឬ​តាម​ភ្នាក់ងារ​វី​ង​ណាមួយ​នោះ​លោកអ្នក​នឹងមាន​ឱកាឈ្នះ​រង្វាន់ ទឹកប្រាក់​ចំនួន ៨​លាន​រៀល​មួយ​រង្វាន់ ជា​រៀងរាល់ខែ​និង​ទឹកប្រាក់​១​លាន​រៀល ពីរ​រង្វាន់​ប្រចាំ​សប្តាហ៍​។​
 
​លើសពីនេះ លោកអ្នក​ក៏​អាចមាន​ឱកាស​ឈ្នះ​ទឹកប្រាក់​៤០​ម៉ឺន​រៀល ចំនួន​៥​រង្វាន់​រៀងរាល់​សប្តាហ៍​ផងដែរ​ដោយ​គ្រាន់តែ​ផ្ទេរប្រាក់​ពី​គណនី ធនាគារ ស្ថាបនា មក​វី​ង តាមរយៈ Sathapana Mobile  ឬ​ពី​គណនី​វី​ង ទៅ​គណនី ធនាគារ ស្ថាបនា តែប៉ុណ្ណោះ​។ 


 
​ក្រុមការងារ​របស់​វី​ង នឹង​ចាប់ឆ្នោត​ជ្រើសរើស​អតិថិជន​ដែលមាន​សំណាង​ក្លាយជា​ម្ចាស់​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ជា​រៀងរាល់​សប្តាហ៍​និង​ប្រចាំខែ តាមរយៈ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ របស់​ធនាគារ​ឯកទេស វី​ង និង​ធនាគារ ស្ថាបនា​។ 
 
​គួរបញ្ជាក់​ផងដែរ ថា​អតិថិជន​របស់​ធនាគារ ស្ថាបនា និង​វី​ង អាច​ផ្ទេរប្រាក់​ទៅវិញ ទៅមក​និង​ទូទាត់​ប្រាក់កម្ចី បាន​យ៉ាង​ងាយស្រួល​​និង​ឆាប់រហ័ស តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ឬ USSD *989# ឬ​ទៅកាន់​ភ្នាក់ងារ​វី​ង​ជាង ៧៥០០ កន្លែង​នៅ​ទូទាំងប្រទេស​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់​ផ្នែក​បម្រើសេវា​អតិថិជន​​វី​ង តាម​លេខ​ទូរស័ព្ទ ០២៣៩៩៩៩៨៩ / ០១២៩៩៩៤៨៩ ឬ​សេវា​បម្រើ​អតិថិជន ធនាគារ ស្ថាបនា​​សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០២៣ ៩៩៩ ០១០/ ០៨១ ៩៩៩ ០១០៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 


 
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com