ក្រៅពី​កាហ្វេ អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​ស្វាង​ងងុយគេង​? កុំ​រំលង​អត្ថបទ​នេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ក្រៅពី​កាហ្វេ អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​ស្វាង​ងងុយគេង​? កុំ​រំលង​អត្ថបទ​នេះ​
07, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​កាហ្វេ ក៏​នៅមាន​អាហារ​មួយចំនួនទៀត​ដែល​ជួយ​ឱ្យ​អ្នក​ស្វាង​ងងុយគេង​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ពេល​មាន​អារម្មណ៍​ងងុយគេង ៖
 
១. យ៉ា​អួរ​
 
​ការទទួល​ទាន​យ៉ា​អួរ​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​ឆាប់រហ័ស​! នេះ​ក៏​ព្រោះតែ​អាហារសម្រន់​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែលជា​អ្វីមួយ​ពិបាក​នឹង​រំលាយ​។ ជា​លទ្ធផល​រាងកាយ​នឹង​បង្កើន​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ ហើយ​នាំឱ្យមាន​ការបង្កើត​ថាមពល​។ ចូរ​ជ្រើសរើស​ទទួលទាន​យ៉ា​អួរ​សុទ្ធ​ជំនួស​យ៉ា​អួ​រលាយ​គ្រឿងផ្សំ​ផ្សេងៗ​ពិសេស​ជាតិ​ស្ករ​ក៏​ព្រោះ​វា​អាច​នឹង​បណ្ដាលឱ្យ​អ្នក​ឆាប់​អស់កម្លាំង​ទៅវិញ​។​
 
២. ស៊ុត​

​ក៏​ដូចនឹង​យ៉ា​អួ​រដែរ ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​។ ពិសេស​នៅពេល​ទទួលទាន​គួបផ្សំ​ជាមួយ​ផលិតផល​ធ្វើឡើង​ពី​ស្រូវ​សាលី​សុទ្ធ​ផ្សេងទៀត​ដែល​ផ្ដល់ឱ្យ​រាងកាយ​នូវ​កាបូ​អ៊ី​ដ្រា​ត​ល្អ ហើយ​អ្នកនឹង​ចៀស​ផុតពី​អារម្មណ៍​អស់កម្លាំង​ងងុយគេង​។​
 
៣. គ្រាប់​ធញ្ញជាតិ​
 
​អាហារ​នេះ​ជួយ​គ្រប់​គ្រាប់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្វើឱ្យ​អ្នករក្សា​បាន​នូវ​ស្ថេរភាព​នៃ​ថាមពល​ពេញ​មួយថ្ងៃ​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើ​ង​ជាង​មួយ​ក្ដាប់ដៃ​ពេញ​។​
 
៤. ផ្លែ​ប៉ោម​
 
​ពេលខ្លះ​អ្វីដែល​អ្នកត្រូវការ​ដើម្បី​មាន​អារម្មណ៍​ស្វាង គឺ​ជាតិ​ស្ករ​ធម្មជាតិ​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​បំពេញ​ជាតិ​ស្ករ​ធម្មជាតិ​ក្នុង​រាងកាយ​ជួយ​ឱ្យមាន​អារម្មណ៍​ស្វាង​។​
 
៥. សាច់មាន់​
 
​ការ​ងងុយគេង​ទាំង​ថ្ងៃ​ក៏​អាច​បណ្ដាលមកពី​ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​។ ហើយ​ការ​ទទួលទាន​សាច់​ទ្រូង​មាន់​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ទប់ទល់​បញ្ហា​នេះ​! នេះ​ក៏​ព្រោះតែ​សាច់មាន់​មាន​ផ្ទុក​អាស៊ីត​អា​មី​ណូ​មួយ​ហៅថា tryptophan ដែល​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​និង​ធ្វើឱ្យមាន​អារម្មណ៍​ប្រសើរឡើង​។​
 
៦. បន្លែ​បៃតង​

​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ងងុយគេង​ខុសពេល ឬ​មិន​ស្វាង​សោះ​ចូរ​សាកល្បង​ទទួលទាន​បន្លែ​បៃតង​! ក៏​ព្រោះ​វា​មាន​ផ្ទុក​វីតាមីន B ខ្ពស់​ដែលជា​សារធាតុចិញ្ចឹម​ផ្ដល់ឱ្យ​អ្នក​នូវ​អារម្មណ៍​ស្វាង​និង​ស្វាហាប់​ដោយ​វា​បំ​លែង​អាហារ​ទៅជា​ថាមពល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com