ONE Championship
កីឡាជាតិ
ជាតិ
Pieter Buist ដាក់​គោលដៅ​ជួប​កីឡាករ​ខ្លាំងៗ​លើស​ង្វៀន ONE
08, May 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
Pieter Buist ឬ គេ​ស្គាល់​ថា «The Archangel» ជា​កីឡាករ​មិនទាន់​ស្គាល់​ចាញ់​ទាល់តែសោះ​តាំងពី​រូបគេ​ចូលប្រឡូក​លើស​ង្វៀន ONE Championship ដែល​ប្រកួត​ក្នុងប្រទេស​ទម្ងន់ lightweight កាល​ឆ្នាំមុន​។ ឥឡូវនេះ​រូបគេ​រឹតតែ​ចង់​ឡើង​ប្រកួត​ប៉ះ​ដៃគូ​កម្រិត​ខ្ពស់ៗ​ថែមទៀត​។ ជើង​ខ្លាំង​មកពី​ហូ​ឡង់​រូបនេះ​ប៉ង​ជួប​កីឡាករ​កំពូល​ដើម្បី​ធ្វើ​ឲ្យ​រូបគេ​បង្កើន​សមត្ថភាព ក្រោយពី​ឈ្នះ​បី​លើ​កនៅ​សង្វៀន​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​។

 
 
​ក្នុងការ​ប្រកួត​ដំបូង “The Archangel” បាន​ផ្ដួល Kota “Kong” Shimoishi ឲ្យ​សន្លប់​នៅក្នុង​កម្មវិធី ONE: WARRIORS OF LIGHT កាល​ខែឧសភា ឆ្នាំ ២០១៩​។ បន្ទាប់មកទៀត រូបគេ​បាន​យកឈ្នះ Antonio “Spartan” Caruso និង​វីរបុរស​ហ្វីលីពីន Eduard “Landslide” Folayang រៀង​គ្នា​កាល​ខែតុលា ឆ្នាំ ២០១៩ និង ខែមករា ឆ្នាំ ២០២០​។ 
 
​អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​ហូ​ឡង់ មកពី​ក្រុង Breda កត់ចំណាំ​ថា ៖«Christian Lee  គឺជា​ជើងឯក World Champion នាពេលនេះ​។ ដូច្នេះ​គោលដៅ​ចម្បង​របស់ខ្ញុំ​គឺ​រូបគេ​។ ខ្ញុំ​ពិតជា​មិន​ខ្វល់​ថា​នរណា​ទេ មិន​ខ្វល់​ពេលណា ឬ កន្លែង​ណា​នោះទេ​...​ឲ្យ​តែមាន​ពេល​សមស្រប​ខ្ញុំ​ច្បាស់​ជា​ចង់​ប្រកួត​មិន​ខាន​»​។​
 
​កីឡាករ​ដដែល​បញ្ជាក់​ថា ៖«​ការប្រកួត​លើក​ទី​២ ខ្ញុំ​ប្រើពេល​៣​សប្ដាហ៍​ដើម្បី​ម៉ិ​ក​គូប្រកួត ហើយ​ការប្រកួត​ចុងក្រោយ ខ្ញុំ​ប្រើពេល ២​សប្ដាហ៍​ដើម្បី​ពិនិត្យមើល​គូប្រជែង​ពេល​ជួប​អតីត​ម្ចាស់​ខ្សែក្រវាត់ World Champion និង​ជា​ជើង​ខ្លាំង​ម្នាក់​របស់​ហ្វីលីពីន​»​។​
 
​ដោយសារ​ជ័យជម្នះ​៨ លើក​ជាប់​គ្នា​រួមទាំង​ការ​ឈ្នះ​នៅ​សង្វៀន The Home Of Martial Arts(ONE) ផង Buist កំពុងតែ​ស្វែងរក​ចំណុចខ្លាំង​បំផុត​ក្នុង​ទម្ងន់ lightweight ។ រូបគេ​ជឿជាក់ថា​នឹង​អាច​ផ្ដួល​កីឡាករ​កំពូលៗ​ជាច្រើន​ទៀត​ក្នុង​ទម្ងន់​នេះ​។ 
 
«​ខ្ញុំ​គិតថា​ទម្ងន់​របស់ខ្ញុំ​ប្រកួត​នេះ មាន​គូប្រជែង​ខ្លាំងៗ​ជាច្រើន​ក្នុង​បញ្ជី​។ ហើយ​អ្នក​ដែល​ខ្ញុំ​ត្រូវយក​ឈ្នះ​បន្ត គឺ យកឈ្នះ Shinya Aoki, ‘Dagi’ Saygid Guseyn Arslanaliev, Eddie Alvarez, និង កីឡាករ​ផ្សេងទៀត​»​។ 


 
​គូប្រជែង​ផ្សេងទៀត​ដែល “The Archangel”  មិនអាច​បំភ្លេចចោល​គឺ “Super” Sage Northcutt ដែល​តារា​មកពី​អាមេរិក​រូបនេះ​នឹង​ត្រលប់​មកវិញ​នា​ឆ្នាំ​២០២០​នេះ​។ Northcutt បាន​ទម្លាក់ខ្លួន​មក​ប្រកួត​ទម្ងន់ Lightweight ក្រោយ​ប្រកួត​ក្នុង​ទម្ងន់ welterweight កាល​ឆ្នាំមុន​។ វា​គឺជា​សង្វៀន​ដ៏​ក្ដៅគគុក​មួយ បើ​បុរស​មកពី Texas ប៉ះ​ជើង​ខ្លាំង​មកពី​ហូ​ឡង់​មែន​នោះ​។ 
 
​កីឡាករ​វ័យ ៣២ ឆ្នាំ​រំលឹកថា ៖«​មនុស្ស​ជាច្រើន​បាន​ចុច​ឈ្មោះ​របស់គេ [Northcutt]​។ គេ​ល្អ ល្បីឈ្មោះ​។ ការប្រកួត​នេះ​ច្បាស់​ចាប់អារម្មណ៍​ខ្លាំង និង មាន​គេ​មើល​ច្រើន​មិន​ខាន​»​។ Buist  ជឿថា​គូប្រជែង​ខ្លាំង​នឹង​ជួយ​ឲ្យ​រូបគេ​ឆ្ពោះទៅរក​ខ្សែក្រវាត់​។ កីឡាករ​មកពី Breda ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​កន្លងមក​ក្នុងនោះ​ឈ្នះ ១៧ ដង និង ស្មើ ៤ ដង​ក្នុង​អាជីព​នៃ​ការប្រកួត​កីឡា​គុន​ចម្រុះ​។ គេ​មាន​ជំនាញ​ប្រយុទ្ធ​ល្អ​, ខ្លាំង​ខាង​ឃ្លេ​បញ្ចប់​គូប្រកួត និង អាច​សម្រប​ខ្លួន​បានល្អ​ទៅនឹង​ការប្រកួត​នៅលើ​សង្វៀន​។ 
 
Buist សង្កត់ធ្ងន់ថា ៖«​ពួកគេ​មាន​ដៃ​ពីរ ជើង​ពីរ និង ក្បាល​មួយ​ដូចគ្នា​។ ហើយ​ពួកគេ​មិនមែនជា​ព្រះ​យេស៊ូ​នោះទេ​។ ដូច្នេះ​ខ្ញុំ​អាច​យកឈ្នះ​ពួកគេ​បាន​។ ក្នុងការ​ប្រកួត ៣​ទឹក ខ្ញុំ​នឹង​រក​វិធី​ផ្ដួល​គេ​បាន​។ ទោះជា ៥ ទឹក​ក៏​អាចទៅរួច​ដូចគ្នា​»​។ 
 
​ទោះជា​បែបណា​ក្ដី​តារា​ជើង​ខ្លាំង​មកពី​ហូ​ឡង់​ចាត់ទុក Lee ជា​ដៃគូ​កំពូល​ដែល​ចង់​ជួប​បំផុត​របស់ខ្លួន​។ កីឡាករ​មកពី​ក្លិប Combat Brothers គិតតែ​ម្យ៉ាង គឺ ចង់បាន​ឱកាស​ដណ្ដើម​ខ្សែក្រវាត់ ONE Lightweight World Champion​។ នៅពេល “The Archangel” ទទួលបាន​ឱកាស រូបគេ​ធានា​យក​ខ្សែក្រវាត់​ឲ្យ​ខាងតែបាន​និង​ចាក​ចេញពី​សង្វៀន​ដោយ​ភាព​រីករាយ​អមដោយ​ខ្សែក្រវាត់​។ 
 
“The Archangel” បង្ហាញ​ការតាំង​ចិត្ត​ទៀតថា ៖«​ខ្ញុំ​ចង់បាន​ជើងឯក​។ ខ្ញុំ​ចង់គ្រង​ខ្សែក្រវាត់​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាចធ្វើ​បាន​។ វ័យ​ខុសគ្នា តែ​ខ្ញុំ​មានប្រៀប​លើ​អាយុ​។ យ៉ាងណា​យើង​ជា​កីឡាករ​ប្រកួត​បានល្អ​បំផុត​ដូចគ្នា​។ តែ​ខ្ញុំ​មានប្រៀប​លើ​ជំនាញ​ជាច្រើន​។ សូម​ជឿ​ខ្ញុំ​ចុះ​។ យ៉ាងណា Lee គឺជា​ជើងឯក​ពិតប្រាកដ ហើយ​ខ្ញុំ​ក៏​មិន​មើលងាយ​គេ​ដែរ​។ ប៉ុន្តែ​រឿង​ធំ គឺ ត្រូវ​យកឈ្នះ​រូបគេ​ឲ្យ​បាន​»៕



© រក្សាសិទ្ធិដោយ thmeythmey.com