COVID-19
ជាតិ
សុខភាព
កម្ពុជានៅតែគ្មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
× ភ្នំពេញ៖ គិតត្រឹមថ្ងៃពី៨ឧសភា នេះ កម្ពុជាមានអ្នកជាសះស្បើយពីជំងឺសរុប១២០នាក់ ខណៈដែលសល់អ្នកជំងឺ២នាក់ទៀតកំពុងបន្តការព្យាបាល។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជានៅតែគ្មានករណីឆ្លងថ្មីនៃនេះក្នុងរយៈ២៦ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃ១៣មេសា មក។
ទោះបីកម្ពុជាបន្តគ្មានករណីឆ្លងថ្មី ក៏កម្ពុជាកំពុងតែស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ។ លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ដូច្នេះក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទកន្លងទៅ។ លោក ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្ត និងបង្កើនការយកចិត្តទុកដាក់ឲ្យខ្ពស់ និងអនុវត្តវិធានអនាម័យនានា និងការរក្សាគម្លាតសុវត្ថិភាពតាមការណែនាំ ដើម្បីកុំឱ្យមានការចម្លងរាតត្បាតក្នុងសហគមន៍។
សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២នាក់ ក្នុងរាជធានី-ខេត្តចំនួន១៣។ ក្នុងនោះ មាន១២០នាក់ ឬស្មើនឹង៩៩.៣៦ភាគរយ ជាសះស្បើយ។ អ្នកសះស្បើយទាំងនោះ ជនជាតិខ្មែរ ៤៩នាក់, បារាំង៤០នាក់, ម៉ាឡេស៊ី១៣នាក់, អង់គ្លេស៥នាក់, ចិន៣នាក់, អាមេរិកាំង២នាក់, វៀតណាម៣នាក់, ឥណ្ឌូណេស៊ី២នាក់, កាណាដា២នាក់ និងបែលហ្សិក១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com