មិនថាលោកអ្នកមានបំណងទិញខុនដូ សម្រាប់រស់នៅផ្ទាល់ខ្លួន ជួលបន្ត ឬលក់យកប្រាក់ចំណេញឡើយ នេះគឺជាឱកាសដ៏ល្អ កម្ររកបាន ក្នុងការទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីព្រឹត្តិការណ៍ Black Friday Property Sale ដែលជាកម្មវិធីលក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ ដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដោយក្រុមហ៊ុន Realestae.com.kh ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀល រហូតដល់៨យប់ ដែលនាំមកជូនលោកអ្នក នូវការបញ្ចុះតម្លៃដ៏ច្រើនមហាសាល ពីគម្រោងអចលនទ្រព្យធំៗ មកពីទូទាំងប្រទេសកម្ពុជា។
គម្រោងមួយ ក្នុងចំណោមគម្រោងជាច្រើន ដែលចូលរួមក្នុងកម្មវិធីខាងលើគឺ The Hexa ដែលជាគម្រោងខុនដូប្រណីត កម្ពស់ ៣១ជាន់ មានទីតាំងស្ថិតនៅចន្លោះខណ្ឌទួលគោក និងតំបន់ទីក្រុងរណបកាំកូស៊ីធី។ គម្រោងមួយនេះ មានយូនីតសរុបចំនួន ៦១៤ ដែលបែងចែកជាយូនីតបន្ទប់គេង១ រហូតដល់បន្ទប់គេង៣ និងតម្លៃចាប់ពី ៣៥០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។
គ្រប់យូនីតទាំងអស់ របស់គម្រោង The Hexa ត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយការបំពាក់គ្រឿងបរិក្ខារ និងសង្ហារិមទំនើបៗ ដែលមានគុណភាពខ្ពស់។ នៅលើអគារ មានសេវាកម្មជាច្រើន ដូចជា ក្លិបហាត់ប្រាណ អាងហែលទឹក ស្កាយបារ សួនច្បារ និងសេវាកម្មកម្សាន្តជាច្រើនទៀត ដែលនាំជីវិតលោកអ្នក ឆ្ពោះទៅរកសុភមង្គល ភាពពេញលេញ និងភាពទាន់សម័យ។ ក្រៅពីនេះ នៅក្នុងអគារក៏មានសេវាសន្ដិសុខ២៤ម៉ោង ព្រមទាំងចំណតរថយន្ដ កម្ពស់៤ជាន់ ដែលអាចបង្កភាពងាយស្រួល ដល់ការចេញចូលថែមទៀតផង។
កាន់តែពិសេស ដោយសារគម្រោងនេះ មានទីតាំងយ៉ាងល្អប្រសើរ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន រាជធានីភ្នំពេញ វាផ្ដល់អំណោយផលយ៉ាងខ្លាំង សម្រាប់ការជួលរកចំណូលប្រចាំខែ។
យោងតាមព័ត៌មានចុងក្រោយ នៃអត្រាជួលក្នុងរាជធានីភ្នំពេញ សម្រាប់យូនីតដែលមានបន្ទប់គេងមួយ អាចជួលបានក្នុងតម្លៃ ៣៥០ដុល្លារ ក្នុងមួយខែ និងយូនីតមានបន្ទប់គេង២ អាចជួលបានក្នុងតម្លៃ ៦០០ ដល់ ៨៥០ដុល្លារក្នុងមួយខែ។ នេះមានន័យថា អ្នកអាចរកចំណូលវិលត្រឡប់មកវិញជាប្រចាំឆ្នាំ ប្រហែល៩%។
គួរបញ្ជាក់ថា ចំនួនយូនីតដែលនឹងត្រូវលក់បញ្ចុះតម្លៃ ក្នុងព្រឹត្តិការណ៍ The Black Friday Property Sale មានចំនួនកំណត់ ហើយអត្រានៃការបញ្ចុះតម្លៃ នឹងត្រូវបានបង្ហាញនៅថ្ងៃព្រឹត្តិការណ៍ផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ Black Friday Property Sale សូមចុចលើផ្ទាំងរូបភាពខាងក្រោមនេះ៖
(អត្ថបទពាណិជ្ជកម្ម)