ជាតិ
ក្រុម​អ្នកវិទ្យាសាស្ត្រ​ខ្មែរ និង​អាមេរិក ប្រើ​ឧបករណ៍​ពិសេស​វាស់​ស្ទង់ទឹក​ដើម្បី​សិក្សា​ពី​ឥទ្ធិពល​នៃ​ទំនប់​វា​រី​អគ្គិសនី​ទឹក​សេ​សាន​២
08, May 2020 , 9:29 pm        
រូបភាព
​រូបភាព​អ្នកវិទ្យាសាស្ត្រ​ជនជាតិខ្មែរ និង​អ្នកវិទ្យាសាស្ត្រ​មកពី​សហរដ្ឋអាមេរិក ស្ថិតនៅលើ​ទូក​កំពុង​ធ្វើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​មួយ នៅក្នុង​ទន្លេមេគង្គ​។ រូបភាព​៖ ឈុត ឈា​ណា​
​រូបភាព​អ្នកវិទ្យាសាស្ត្រ​ជនជាតិខ្មែរ និង​អ្នកវិទ្យាសាស្ត្រ​មកពី​សហរដ្ឋអាមេរិក ស្ថិតនៅលើ​ទូក​កំពុង​ធ្វើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​មួយ នៅក្នុង​ទន្លេមេគង្គ​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​រូបភាព​ខាងលើ​គឺជា​សកម្មភាព​មួយចំនួន របស់​ក្រុមការងារ​គម្រោង អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ នៅលើ​ទូក តាម​ដង​ទន្លេមេគង្គ​ក្នុង​រាជធានី​ភ្នំពេញ និង​រូប​នៅ​ខាងក្រោម​នៅតាម​ដង​ទន្លេសេសាន​ក្នុង​ខេត្តរតនគិរី​។ ក្រុមការងារ​យើង​កំពុង​រៀបចំ​តម្លើង​ឧបករណ៍​ពិសេស​មួយ ដែលមាន​ពណ៌​ទឹកក្រូច​ដួច​បានបង្ហាញ​ក្នុង​រូបភាព វា​មាន​ឈ្មោះថា Acoustic Doppler Current Profiler (ADCP)​។ បន្ទាប់មក ក្រុម​យើង​នឹងដាក់​បណ្តែត​ឧបករណ៍​នេះ​ទៅក្នុង​ទឹក រួច​អូស​កាត់​ទទឹង​ទន្លេ ពី​ច្រាំង​ម្ខាង​ទៅ​ច្រាំង​ម្ខាង​ទៀត​នៃ​ទន្លេ​។ ការណ៍​ធ្វើបែបនេះ គឺ​ដើម្បី​វាស់​ស្ទង់​ល្បឿន​ទឹកទន្លេ​ស្រប​នឹង​ខ្សែទឹក ថា​តើ​ទឹកទន្លេ​ហូរ​លឿន​ប៉ុណ្ណា ហើយ​វា​មាន​ជម្រៅ​ទឹក​ប៉ុណ្ណា​ដែរ​។ លទ្ធផល​ដែល​បានមកពី​ការវាស់ស្ទង់​នេះ អាច​ត្រូវបាន​ប្រើ​ក្នុង​ការជួយ​គណនា​បរិមាណ​ទឹកទន្លេ​ដែល​ហូរ​ចាក់​មក ដើម្បី​សិក្សា​ពី​ឥទ្ធិពល​នៃ​ទំនប់​វារិ​អគ្គិសនី​ទឹក​សេ​សាន​២​។​

 
​គោលដៅ​មួយទៀត​របស់​យើង​គឺ ធ្វើ​ការវាស់ស្ទង់​គុណភាព​ទឹក​នៅក្នុង​អាង​ស្តុក​ទឹក រួមទាំង​ភាគល្អិត និង​ភក់ល្បាប់ ដែលមាន​សារៈសំខាន់​ដែល​បានរួម​ចំណែក​ផ្ដល់​សារធាតុចិញ្ចឹម​ដល់​ត្រី ក្នុង​ទន្លេមេគង្គ ក៏ដូចជា​សីតុណ្ហភាព អុកស៊ីសែន និង​ឧស្ម័ន​កាបូនឌីអុកស៊ីត ផងដែរ​។​
 
​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ ត្រូវបាន​ចូលរួម​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ពីរ​ក្រុម ក្រុម​អ្នកវិទ្យាសាស្ត្រ​ជនជាតិខ្មែរ និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សហរដ្ឋអាមេរិក​។ សូម​ទស្សនា​វីដេអូ​របស់​យើង ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សកម្ម​ភាព​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​! 
 
 

​រូបភាព​អ្នកវិទ្យាសាស្ត្រ​ជនជាតិខ្មែរ និង​អ្នកវិទ្យាសាស្ត្រ​មកពី​សហរដ្ឋអាមេរិក ស្ថិតនៅលើ​ទូក​កំពុង​ធ្វើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​មួយ នៅក្នុង​ទន្លេសេសាន​។ រូបភាព​៖ ឈុត ឈា​ណា
 

© រក្សាសិទ្ធិដោយ thmeythmey.com