អត្ថបទពាណិជ្ជកម្ម
រកឃើញ​ហើយ​អ្នកឈ្នះ​រង្វាន់​៥​លាន​រៀល​ដំបូង​បំផុត ពី​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola
08, May 2020 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹកក្រូច​អាយ​ស៍ IZE Cola ដប​ដែល​ទើបនឹង​ប្រកាស​ដាក់ជូន​រង្វាន់​ធំ​ទឹកប្រាក់​សុទ្ធ ៥​លាន​រៀល​នាពេល​ថ្មីៗ ពេលនេះ​បាន​រកឃើញ​អ្នកឈ្នះ​ដំបូង​របស់ខ្លួន គឺ​អ្នកស្រី យឹ​ង សំអុល អ្នក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២៩ មេសា​។​
 
​អ្នកស្រី សំអុល ជា​អ្នកធ្វើ​ចម្ការ​បាន​រៀបរាប់ថា​៖ «​ខ្ញុំ​បានឱ្យ​កូន​ទៅ​ទិញ​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ២​ដប​ប៉ុណ្ណោះ​ពី​ភូមិ​ជិតខាង មក​ហូប​ចំ​ពេលបាយ​ថ្ងៃត្រង់ ព្រោះ​ចង់ឱ្យមាន​កម្លាំង​បន្តិច ក្នុង​ថ្ងៃ​លើក​ផ្ទះ​ថ្មី​ផង ស្រាប់តែ​បើក​គម្រប​ទីមួយ​ត្រូវ​១​ដប ដល់​តែ​មួល​គម្រប​ដប​ទី​ពីរ​ក៏ត្រូវ​៥​លាន​រៀល​តែម្តង​។ នេះ​បាន​ហៅថា​សំណាង​ពិតមែន​»​។ 
 
​អ្នកស្រី​បន្តថា​៖ «​ដំបូង​ឡើយ​ខ្ញុំ​ក៏​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង​ដែរ ព្រោះ​មិន​ធ្លាប់​ត្រូវ​រង្វាន់​ធំ​បែបនេះ ទើប​កៀរគរ​ហៅ​បងប្អូន​អ្នកជិតខាង​ដើម្បី​មកជួយ​ផ្ទៀង​។ ដល់ពេល​គ្រប់គ្នា​ថា​ត្រូវ​៥​លាន ខ្ញុំ​អរ​ហ៊ោ​សឹង​ស្រក់​ទឹកភ្នែក​»​។​
 
​គាត់​នឹង​យក​ទឹកប្រាក់​នេះ​ដើម្បី​បង្គ្រប់​ជញ្ជាំង​ផ្ទះ​ដែល​ទើបនឹង​លើក​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ទិញ​កងដៃ​ជា​កាដូ​ដល់​កូនស្រី ដែលជា​អ្នក​ដើរទៅ​ទិញ​ទឹកក្រូច​អាយ​ស៍ IZE ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ទឹកក្រូច​អាយ​ស៍​IZE ដប និង កំប៉ុង​បាន​ដាក់ជូន​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន រួមមាន រង្វាន់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ទឹកប្រាក់​សុទ្ធ ៥ លាន​រៀល ១​ម៉ឺន​រៀល ៥​ពាន់​រៀល និង ទឹកក្រូច​អាយ​ស៍​ជាច្រើន​រយ​រង្វាន់​ផងដែរ ៕ 
 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com