COVID-19
ជាតិ
COVID-19៖ កម្ពុជា​ស្ងប់ស្ងាត់ ប៉ុន្តែ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​បន្ត​កើន​ឡើងជា​លំដាប់​
08, May 2020 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា​មិនមាន​ករណី​ឆ្លង COVID-19 អស់​រយៈពេល​ជាង​៣​សប្តាហ៍​ហើយ ដោយ​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ដល់​ទៅ​១២០​នាក់​ក្នុងចំណោម​១២២​នាក់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល មាន​កំណើន​អ្នក​ឆ្លង​ឡើងដល់​ជាង​៥៥០០០​នាក់ ស្លាប់​ជាង​១៨០០​នាក់ និង​សះស្បើយ​ជាតិ​១៤០០០​នាក់​។​

 
​វៀតណាម​ដែល​ស្ងប់ស្ងាត់​ជាង​២០​ថ្ងៃ ស្រាប់តែ​រកឃើញ​១៧​ករណី​ថ្មី ដែល​នាំ​ឲ្យ​ប្រទេសជិតខាង​របស់​កម្ពុជា​មួយ​នេះ មាន​អ្នក​ឆ្លង COVID-19 ដល់​២៨៨​នាក់ និង​សះស្បើយ​២៣៣​នាក់​។ ថៃ មាន​ករណី​ឆ្លង​ឡើងដល់​៣០០០​ករណី ខណៈ​ឡាវ​នៅ​ទ្រឹង​ចំនួន​១៩​ករណី​។​



© រក្សាសិទ្ធិដោយ thmeythmey.com