COVID-19
ជាតិ
COVID-19៖ កម្ពុជាគ្មានករណីថ្មី២៧ថ្ងៃហើយ ខណៈពិភពលោកឡើងដល់ជាង៤លានករណី មន្ត្រីសុខាភិបាលខេត្តសៀមរាប ត្រួតពិនិត្យសុខភាពពលករដែលទើបមកពីថៃកន្លងមក។ រូបថត អ៊ីសា រ៉ហានី
× ភ្នំពេញ៖ កម្ពុជានៅតែមិនរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ -១៩ ហើយអ្នកជំងឺនៅសល់តែ២នាក់ប៉ុណ្ណោះក្នុងចំណោម១២២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបសក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែឧសភា។ ទោះកម្ពុជាមិនមានករណីឆ្លងថ្មី២៧ថ្ងៃក៏ដោយ ប៉ុន្តែហានិភ័យនៅតែខ្ពស់ ព្រោះតួលេខអ្នកឆ្លងទូទាំងពិភពលោក ឡើងដល់ជាង៤លាននាក់ ក្នុងនោះស្លាប់ជាង២៧ ០០០នាក់ និងសះស្បើយជិត១.៤លាននាក់។
ទោះបីកម្ពុជាបន្តគ្មានករណីឆ្លងថ្មី ក៏កម្ពុជាកំពុងតែស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ដូច្នេះ ក្នុងសន្និសីទកាសែត កាលពីថ្ងៃ ចន្ទកន្លងទៅ ។ លោក ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តនិងបង្កើនការយកចិត្តទុកដាក់ ឲ្យខ្ពស់ និង អនុវត្តវិធានអនាម័យនានា និងការរក្សាគម្លាតសុវត្ថិភាពតាមការណែនាំដើម្បីកុំឱ្យមានការចម្លងរាតត្បាតក្នុងសហគមន៍ ។
សូមជម្រាបថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ -១៩ ចំនួន ១២២ នាក់ ក្នុងនោះមាន១២០នាក់ ជាសះស្បើយ ។ អ្នកសះស្បើយទាំងនោះ ជនជាតិខ្មែរ ៤៩ នាក់ , បារាំង ៤០ នាក់ , ម៉ាឡេស៊ី ១៣ នាក់ , អង់គ្លេស ៥ នាក់ , ចិន ៣ នាក់ , អាមេរិកាំង ២ នាក់ , វៀតណាម ៣ នាក់ , ឥណ្ឌូណេស៊ី ២ នាក់ , កាណាដា ២ នាក់ និង បែលហ្សិក១នាក់។
គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា COVID-19 ដែលរាលដាលដល់ទៅជាង២១០ប្រទេស/ដែនដី មានករណីឆ្លងជាង៤លាន ក្នុងនោះស្លាប់ជាង២៧ ០០០នាក់ និងសះស្បើយជិត១.៤លាននាក់។ សហរដ្ឋអាមេរិក បន្តនាំមុខដាច់គេដែលមានជាង១.៣លានករណី។ នៅអាស៊ីអាគ្នេយ៍ សិង្ហបុរី បន្តកើនឡើងដល់ជាង២ម៉ឺនករណី ខណៈឥណ្ឌូណេស៊ី មានអ្នកស្លាប់ដល់ទៅ៩៤៣នាក់ឯណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com