COVID-19
អន្តរជាតិ
COVID-19 លើស​៤​លាន​ករណី​ហើយ ខណៈ​អ្នកស្លាប់​សរុប​ជិត​ជាង​២៧​ម៉ឺន​នាក់​
10, May 2020 , 10:27 am        
រូបភាព
ដោយ:
​ករណី​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​លើស​៤​លាន​ករណី​ហើយ នៅ​ថ្ងៃទី​៩ ខែឧសភា​។ នេះ​បើ​យោង​លើ​ការតាមដាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​ផ្អែកលើ​ប្រភព​ផ្លូវការ​។

 
​គិត​ត្រឹម​ព្រឹក​ម៉ោង ៤៖៤៥​នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ករណី​ឆ្លង COVID-19 យ៉ាងតិច ៤ ០០១ ៤៣៧ ករណី ត្រូវបាន​រាយការណ៍​នៅ​ជុំវិញ​ពិភពលោក ជាមួយ​អ្នកស្លាប់ ២៧៧ ១២៧​នាក់​។ បើតាម​វេ​ប​សាយ worldometers ករណី​ជាសះស្បើយ​សរុប មាន​ជាង​១,៤៤​លាន​នាក់​។ 
 
​សហរដ្ឋអាមេរិក ជា​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​វីរុស​ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​នេះ​។ បើតាម AFP សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប ១,៣​លាន​ករណី និង​ស្លាប់ ៧៨ ៦១៨​នាក់​។ អឺរ៉ុប ជា​ទ្វីប​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយមាន​ករណី​ឆ្លង​ជាង​១,៧​លាន​ករណី និង​អ្នកស្លាប់ ១៥៥ ០៧៤​នាក់​។ 
 
​សូមបញ្ជាក់ថា ការតាមដាន AFP ដែល​ប្រើប្រាស់​ទិន្នន័យ​ប្រមូលបាន​ពី​អាជ្ញាធរ​ជាតិ និង​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រហែល​ឆ្លុះបញ្ចាំង​តែ​តួលេខ​មួយចំណែក​តូច​នៃ​តួលេខ​ឆ្លង​COVID-19 ពិតប្រាកដ​។ ដោយហេតុថា ប្រទេស​ជាច្រើន កំពុង​ធ្វើតេស្ត​រក​ជំងឺ​នេះ​តែ​សម្រាប់​ករណី​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​៕ 
 
 

Tag:
 COVID-19
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com