ជាតិ
ពីនេះ ពីនោះ
ពាក្យ «អត្តសញ្ញាណប័ណ្ណ» យើងក៏អាចសរសេរថា «អត្តសញ្ញាណបត្រ» បានដែរ!
× ពាក្យ «អត្តសញ្ញាណប័ណ្ណ» អាចសរសេរជា «អត្តសញ្ញាណបត្រ» ក៏បានដែរ គឺសុទ្ធតែត្រឹមត្រូវដូចគ្នា។ នេះបើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតដែលបានបញ្ជាក់នៅក្នុងពាក្យ«អត្ត»។
«អត្តសញ្ញាណប័ណ្ណ» ឬ«អត្តសញ្ញាណបត្រ» មានន័យថា លិខិតផ្លូវការនៃអត្តសញ្ញាណ សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្ស ឬសត្វ និងវត្ថុផ្សេងៗដែលបញ្ជាក់ពីឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត និងអសយដ្ឋានបច្ចប្បន្នជាដើម។
នៅមានពាក្យជាច្រើនបន្ថែមទៀត ដែលគេអនុញ្ញាតឲ្យសរសេរបានច្រើនយ៉ាង ដោយពាក្យទាំងនោះមានដូចជា កញ្ញា ឬកន្យា, វិទ្យុ ឬវិជ្ជុ ឬវ៉ាត់ដ្បូ, ស៊ុប ឬស៊ូប៍ ឬសូប។ល។
លើកលែងតែពាក្យមួយចំនួន ដូចជា ជំងឺ មិនមែនជម្ញឺទេ, ជំរុញ មិនមែនជម្រុញឡើយ, មួយភ្លែត មិនមែនម៉ាភ្លែតទេ, គូឆាយ មិនមែនកូឆាយ ឬកាឆាយទេ, ត្រប៉ែ មិនមែនតាប៉ែទេ, ផ្លែចម្ប៉ាដាក់ មិនមែនផែ្លចម្ប៉ាដក់នោះទេ,ផ្លែបំពេញរាជ្យ មិនមែនផ្លែកំពេញរាជ្យនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com