COVID-19
កំណាព្យ
ជាតិ
រួមគ្នា​លើកកម្ពស់​ការសិក្សា​សម័យ​កូ​វីដ​-១៩
11, May 2020 , 8:29 am        
រូបភាព
ដោយ:
​បទ ភុជង្គលីលា

 
 
​ប្រឹងប្រែង​ជ្រែង​ជ្រោង​រួមគ្នា​ ​ពុក​ម៉ែ​មីងមា​ ​ក្នុង​គ្រានេះ​ណា​។​
​ជួយ​ឲ្យ​សិស្ស​បាន​សិក្សា​ ​        យុគ​កូ​រ៉ូ​ណា​ ​រួម​ត្រា​យើង​ឈ្នះ​។​
 
​គ្រូ​ចុះ​បង្រៀន​តាម​ផ្ទះ​         ​​រលាំង​រលះ​ ​រូតរះ​រួម​ដៃ​។​
​ពុក​ម៉ែ​រៀបចំ​រិះ​ច្នៃ​ ​        បន្ថយ​ដេក​ថ្ងៃ ​សំចៃ​វេលា​។​
 
​បង្រៀន​កូនតូច​គ្រប់គ្នា​         ​មុន​ចូល​និ​ន្ទ្រា​ ​សួរ​គ្នា​រំលឹក​។​
​កូន​ធំ​ក្រោក​ឡើង​ពេលព្រឹក​ ​ក្រោយ​រៀប​បាយទឹក រំលឹក​ផ្តាំ​ថា​។​
 
​ឲ្យ​កូន​ត្រូវ​ស្វ័យ​សិក្សា​         ​គ្រា​កូ​រ៉ូ​ណា​ ​សាលា​តាម​ផ្ទះ​។​
​ទោះ​ខ្ជិល​ក៏ត្រូវ​ជម្នះ​                 ​សិក្សា​ពី​ផ្ទះ​ ​ជម្នះ​គ្រប់​កាយ​។​
 
​យើង​អាច​រៀន​ពី​ចម្ងាយ​ ​        តាម TV ផ្សាយ​ ​        Website ខ្សែកាប​។​
​សិក្សា​ត្រូវធ្វើ​ដរាប​        ​ទុកចោល​ច្បោល​សាប​ ដល់​ដាប​ភ្លេច​ហ្មត់​។​
 
​សិក្សា​គ្មាន​ពាក្យ​ថា​ហត់​         ​អ្នកមាន​អំណត់​ ​        ​មិន​អត់​ចំណេះ​។​
​ជំនាញ​ចំណាំ​ចាំ​ចេះ​ ​        តាំងពីដើម​ម្ល៉េះ​ ​អ្នកចេះ​មានជ័យ​។​
 
​ដល់​វគ្គ​ស្មេរ​បង្រួម​ន័យ​         ​កូន​រៀន​ជោគជ័យ​ ​ក្នុង​វ័យ​សិក្សា​។​
​បាន​ពី​ពុក​ម៉ែ​ប្តេជ្ញា​         ​ជួយ​កូន​ណាស់ណា​ ​ខ្ញុំ​ថា​តាម​ប្រាជ្ញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com