COVID-19
អន្តរជាតិ
COVID-19៖ សេ​អ៊ូ​ល​បិទ​រង្គសាល និង​ក្លិប​កម្សាន្ត​ទាំងអស់ ព្រោះ​បារម្ភ​ខ្លាំង​ចំពោះ​រលក​ទី​ពីរ​
10, May 2020 , 3:42 pm        
រូបភាព
ដោយ: រួបរួម
​អាជ្ញាធរ​ក្រុង​សេ​អ៊ូ​ល​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​បញ្ជា​ឲ្យ​បិទ​ក្លិប​កម្សាន្ត និង​រង្គសាល​ទាំងអស់ ដោយ​ព្រួយបារម្ភ​ពី​ការឆ្លង COVID-19 ដ៏​គំហុក​សារជាថ្មី​ម្តងទៀត ខណៈ​លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន បាន​អំពាវនាវ​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយុទ្ធ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​

-
 
​កូរ៉េខាងត្បូង ត្រូវបាន​ចាត់ទុកជា​ប្រទេស​គំរូ​មួយ​នៃ​ការប្រយុទ្ធប្រឆាំង COVID-19 ដែល​បាន​ទប់ស្កាត់​ការ​រាលដាល​ទាន់ពេលវេលា​។ ប៉ុន្តែ​ជា​យ៉ាងណាក៏ដោយ ភាពភ័យខ្លាច​បានកើត​ឡើង​សារជាថ្មី ក្រោយ​រកឃើញ​ករណី​ឆ្លង​ជា​ចង្កោម​ថ្មី​មួយទៀត​ចេញពី​តំបន់​កម្សាន្ត​ពេល​រាត្រី​នៃ​ក្រុង Itaewon​។​
 
​ករណី​ជាង​៥០ បាន​ជាប់​ពាក់ព័ន្ធ​នឹង​បុរស​២៩​ឆ្នាំ​ម្នាក់ ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន ក្រោយ​ចំណាយពេល​ដើរ​តាម​ក្លិប​កម្សាន្ត និង​រង្គសាល​ចំនួន​៥ នៅ​ក្រុង Itaewon កាលពី​សប្តាហ៍​មុន​។​
 
«​ការធ្វើ​ធ្វេសប្រហែស អាច​នាំ​ឲ្យ​មានការ​ផ្ទុះឡើង​នៃ​ការឆ្លង​ឡើងវិញ​»​។ នេះ​ជាការ​ក្រើនរំលឹក​របស់លោក Park Won-soon អភិបាលក្រុង​សេ​អ៊ូ​ល ដោយ​មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ដែល​ត្រូវ​បើក​ឲ្យ​ក្លិប​កម្សាន្ត និង​រង្គសាល​ដំណើរ​ឡើងវិញ​នោះឡើយ​។​
 
​ការរកឃើញ​តេស្ត​ឃើញ​៣៤​ករណី​បន្ថែមទៀត​នៅ​ថ្ងៃអាទិត្យ​នេះ នាំ​ឲ្យ​កូរ៉េខាងត្បូង មាន​អ្នក​ឆ្លង​សរុប​ដល់​១០ ៨៧៤​នាក់ ក្នុងនោះ​ស្លាប់​២៥៦​នាក់ និង​សះស្បើយ ៩ ៦១០​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com