ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! គន្លឹះ​ងាយៗ​ព្យាបាល​ស្នាម​សំលាក​
12, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​គ្មាន​នរណាម្នាក់​ចង់​មាន​ស្នាម​សំលាក​លើ​ស្បែក​ឡើយ ដូច្នេះ​ទើប​អ្នក​មួយចំនួន​សុខចិត្ត​ចំណាយ​ប្រាក់​មិន​ស្ដាយ​ដើម្បី​ទទួលបាន​ស្បែក​រលោង​ស្រស់ស្អាត​។​ទោះជា​យ៉ាងណា​មិនចាំបាច់​ចំណាយ​ប្រាក់​ក៏​អ្នក​អាច​បំបាត់​ស្នាម​សំលាក ឬ​ធ្វើឱ្យ​វា​មើល​លែង​សូវ​ឃើញ​ផងដែរ​តាមរយៈ​ការអនុវត្ត​រូបមន្ត​ធម្មជាតិ​មួយចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​បំបាត់​ស្នាម​សំលាក ឬ​ធ្វើឱ្យ​វា​មើល​លែង​សូវ​ឃើញ​ដូច​មុន ៖

 
១. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​ក្រោយពី​លាង​សម្អាត​កន្លែង​ដែល​ទទួលរង​ផលប៉ះពាល់​ជាមួយ​សាប៊ូ​និង​ទឹក​ហើយ​នោះ ចូរ​លាបទឹក​ក្រូចឆ្មារ​ស្រស់​ដោយផ្ទាល់​លើ​ស្នាម​សំលាក​ថ្នមៗ​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ឱ្យបាន ៣ ដង​រាល់ថ្ងៃ​។​
 
២. វីតាមីន E
 
​ក្រៅពី​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ហើយ​នោះ ចូរ​លាប​ស្បែក​ជាមួយ​ថ្នាំ​គ្រាប់​វីតាមីន E ដើម្បី​ព​ន្លឿ​ន​ភាពជា​សះស្បើយ​នៃ​ស្នាម​សំលាក​។​
 
៣. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​ស្នាម​សំលាក​ក្នុង​ចលនា​បែប​រង្វង់​ថ្នមៗ​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ប្រេងដូង ១ ស្លាបព្រា​កាហ្វេ រួច​លាប​វា​លើ​ស្នាម​សំលាក​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន​ពី ៣ ទៅ ៤ ដង​រាល់ថ្ងៃ​។​
 
៥. ម្សៅ Baking soda
 
​លាយ​ម្សៅ baking soda ជាមួយ​ទឹក​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​ថ្នមៗ​លើ​ស្នាម​សំលាក​និង​ទុកចោល​សម្រាប់​រយៈពេល ១ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៦. ទឹកឃ្មុំ​
 
​លាប​ម៉ាស្សា​ទឹកឃ្មុំ​ឆៅ​លើ​ស្នាម​សំលាក​សម្រាប់​រយៈពេល ១០ នាទី​។ ទុកចោល​សម្រាប់​រយៈពេល ១ ម៉ោង​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com