ជាតិ
រថយន្ត
រថយន្ត PEUGEOT ផលិតអំឡុងឆ្នាំ១៩៦០ឆ្នាំមួយគ្រឿង ត្រូវម្ចាស់ដាក់តាំងអួតអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥
× កំពង់ឆ្នាំង៖ នៅខេត្តកំពង់ឆ្នាំង ស្រុករលាប្អៀរ ឃុំស្វាយជ្រុំ មានអ្នកស្នេហាយានយន្ដបុរាណម្នាក់ ដែលមានរថយន្ត៥គ្រឿង កង់បី១គ្រឿង ម៉ូតូ២គ្រឿង និងកង់ម៉ាស៊ីន១គ្រឿង ដែលសុទ្ធមានអាយុច្រើនទៅហើយ។ យានយន្តទាំងនេះ នៅស្អាត ក៏ប៉ុន្តែមិនអាចដំណើរការបាននោះទេ។ ទំនងដូច្នេះហើយ ទើបម្ចាស់យានយន្ត បានយកវាមកដាក់តាំងបង្អួតភ្នែកអ្នកដំណើរដែលឆ្លងកាត់ផ្លូវជាតិលេខ៥នេះ។
ដើម្បីជ្រាបបន្ថែម សូមអញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
ពេលដំបូងឆ្នាំ១៩៦០ ត្រូវបានដំឡើងប្រភេទ 404 នៅរោងចក្រ PEUGEOT ទីក្រុង Sochaux នៅប្រទេសបារាំង ប៉ុន្តែបន្ទាប់មកត្រូវបង្កើតរោងចក្រផ្សេងៗនៅគ្រប់ទ្វីប ជាពិសេសនៅប្រទេសម៉ាឡេស៊ី សម្រាប់ទីផ្សារទ្វីអាស៊ីរហូតដល់ឆ្នាំ១៩៨៩។ រយៈពេល២៩ឆ្នាំ មានរថយន្ត PEUGEOT 404 ចំនួន២ ៨៨៥ ៣៧៤ គ្រឿងត្រូវបានផលិត។
ម៉ាកសញ្ញាតោ ត្រូវបានបង្កើតនៅប្រទេសបារាំង នៅឆ្នាំ១៨១០ កាលពីមិនទាន់មានរថយន្ដនៅឡើយ។ ពេលនោះ ក្រុមហ៊ុន PEUGEOT ផលិតវត្ថុផ្សេងៗធ្វើពីដែក ហើយចាប់ផ្ដើមផលិតរថយន្ដនៅឆ្នាំ១៨៨៦។ គឺជាក្រុមហ៊ុនដែលផលិតរថយន្ដចាស់ជាងគេក្នុងលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com