ពីនេះ ពីនោះ
សរសេរ​បែបណា​? «​កំដៅ​» ឬ​«​កម្តៅ​»?
12, May 2020 , 7:39 am        
រូបភាព
​សរសេរ​ជា​«​កម្តៅ​»​ទើប​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ «​កម្តៅ​»​មាន​ថា្នក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ក្តៅ​។ កម្តៅសម្ល​,​កម្តៅពោះ​,​កម្តៅចិត្ត​។

 
«​កម្តៅ​»​ជា​នាមសព្ទ​វិញ​មានន័យថា ជា​ចំហាយ​ក្តៅ​។ កម្តៅថ្ងៃ​,​កម្តៅភ្លើង​,​កម្តៅសុរា ជាដើម​។ 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com