ឈឺឆៀបៗក្នុងមុខមែនទេ? កុំរំលងអត្ថបទនេះ
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ឈឺឆៀបៗក្នុងមុខមែនទេ? កុំរំលងអត្ថបទនេះ
12, May 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
 អា​ការៈឈឺ​ឆៀបៗ​អាច​កើតឡើង​ពេញមុខ ប៉ុន្តែ​ពេលខ្លះ​ត្រឹមតែ​ផ្នែក​មួយចំនួន ឬមួយ​ចំហៀង​មុខតែ​ប៉ុណ្ណោះ​។​អាកា​រៈ​នេះ​ផ្ដល់​ភាព​រំខាន​និង​មិន​ស្រួល​ជាខ្លាំង​! ថា​តើ​វា​អាច​បណ្ដាលមកពី​អ្វី​ទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ទូទៅ​បំផុត​នៃ​អា​ការៈឈឺ​ឆៀបៗ​ក្នុង​មុខ ៖

 
១. ស្ត្រេ​ស​
 
​នេះ​ក៏​ព្រោះតែ​ស្ត្រេ​ស​អាច​បណ្ដាលឱ្យ​សាច់ដុំ​ឡើង​តឹង​និង​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​ដែល​បង្កបញ្ហា​ឈឺ​ឆៀប​ក្នុង​មុខ ព្រមទាំង​ផ្នែក​មួយចំនួន​ផ្សេងទៀត​នៃ​រាងកាយ​។ ប្រសិនបើ​អាកា​រៈ​នេះ​បាត់​ទៅវិញ​ក្រោយពេល​អ្នក​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​នោះ​អាច​បញ្ជាក់​ច្បាស់​ថា អា​ការៈឈឺ​ឆៀបៗ​នេះ គឺ​បណ្ដាលមកពី​ភាព​ស្ត្រេ​ស​ពេក​។​
 
២. ជំងឺ​ថប់​បារម្ភ​
 
​ក៏​មិន​ខុសពី​ស្ត្រេ​ស​ដែរ ជំងឺ​ថប់​បារម្ភ​ក៏​អាចជា​មូលហេតុ​បង្ក​អា​ការៈឈឺ​ឆៀប​នេះ​ផងដែរ​។​
 
៣. ឈឺក្បាល​ប្រកាំង​
 
​ប្រសិនបើ​អ្នក​ងាយ​នឹង​ជួបប្រទះ​អាកា​រៈ​ឈឺក្បាល​ប្រកាំង អ្នក​ក៏​ប្រហែលជា​ឧស្សាហ៍​មាន​អារម្មណ៍​ឈឺ​ឆៀប​ក្នុង​មុខ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​វា​ជា​រោគសញ្ញា​មួយ​នៃ​ការឈឺ​ក្បាល​ប្រកាំង​។ អ្នក​អាចមាន​អារម្មណ៍​ឈឺ​ឆៀបៗ​ត្រង់​ផ្នែក​ខាង​នៃ​មុខ​។​
 
៤. ការខូចខាត​នៃ​ស​សៃ​ប្រសាទ​
 
​គ្រប់​ស​សៃ​ប្រសាទ​ទាំង​អស់នៃ​រាងកាយ​សុទ្ធតែ​អាច​ទទួលរង​ផលប៉ះពាល់​រួម​តាំង​ស​សៃ​ប្រសាទ​ក្នុង​មុខ​។ អា​ការៈឈឺ​ឆៀប​អាច​បណ្ដាលមកពី​ស​សៃ​ប្រសាទ​ក្នុង​មុខ​ទទួលរង​ផលប៉ះពាល់ ឬ​ខូចខាត​ដែល​កំណត់​បាន​ដោយ​គ្រូពេទ្យ​ជំនាញ​។​
 
៥. ការជក់បារី​
 
​ការជក់បារី​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​លើ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​បញ្ហា​ឈឺ​ឆៀប​ក្នុង​មុខ​។ នេះ​ក៏​ព្រោះតែ​បារី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិពុល​គ្រោះថ្នាក់​។​
 
​ប្រយ័ត្ន​៖ វា​ជាការ​ចាំបាច់​ណាស់ដែ​លអ្ន​ក​គួរកត់សម្គាល់​អា​ការៈខ្លួន ហើយ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ប្រសិនបើ​អា​ការៈមិន​ព្រម​បាត់ទៅ​វិញ​សោះ ឬ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ឬ​អម​មកជា​មួយ​នូវ​រោគសញ្ញា​មិន​ប្រក្រតី​ផ្សេងទៀត​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com