ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​បុគ្គលិក និង​អតិថិជន ក្នុងពេល​កូ​វីដ​-១៩ រាតត្បាត​
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​បុគ្គលិក និង​អតិថិជន ក្នុងពេល​កូ​វីដ​-១៩ រាតត្បាត​
12, May 2020 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) គឺជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ដែល​បានទទួល​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត​ម៉ាក Mercedes-Benz បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​រាតត្បាត​សកល កូ​វីដ​-១៩​។
 
​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី (James ZEMKE)  អគ្គនាយក​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​នេះ ថា​អះអាងថា ក្រុមហ៊ុន បាន​បើក​ដំណើរការ​ជាធម្មតា អំឡុងពេល​នៃ​វិបត្តិ​ដែល​បង្កឡើង​ដោយ​កូ​វីដ​-១៩ ជាមួយនឹង​ការអនុវត្ត​វិធាន​អនាម័យ​យ៉ាង​ខ្ជាប់ខ្ជួន ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។​
 
​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី បាន​ប្រសាសន៍​ដូច្នេះ​៖«​ក្រុមហ៊ុន  នៅតែ​បើក​ដំណើរការ ក៏ប៉ុន្តែ​យើង​ត្រួតពិនិត្យ​កម្តៅ​បុគ្គលិក​មួយថ្ងៃ ពីរ ទៅ​បី​ដង​។ យើង​ក៏​ពិនិត្យ​កម្តៅ​រាល់​អតិថិជន​ដែល​អញ្ជើញ​មក​សាល​តាំង​រថយន្ត​ដ៏​ទំនើប​របស់​យើង​ដែរ​។ យើង​ផ្តល់​ម៉ាស់​ជូន​ពួកគាត់​។ យើង​ក៏​យកចិត្តទុកដាក់​ចំពោះ​ការសម្អាត និង​សម្លាប់​មេរោគ​នៅ​បរិវេណ​ក្រុមហ៊ុន ពីរ ទៅ​បី​ដង ក្នុង​មួយថ្ងៃ​។  សូម្បីតែ​រថយន្ត ក៏​យើង​បានសម្លាប់​មេរោគ​ផងដែរ មុន​ប្រគល់​រថយន្ត​ជូនទៅ​អតិថិជន​។ យើង​ធ្វើ​ដូច្នេះ ក៏​ព្រោះតែ​ចង់​ផ្តល់នូវ​សេវាកម្ម​ដែលមាន​សុវត្ថិភាព​ជូន​អតិថិជន ទាំង​អ្នក​ដែល​គាត់​អញ្ជើញ​មក​ជាវ​រថយន្ត ក៏ដូចជា​អ្នក​ដែល​បាន​យក​រថយន្ត​មក​ជួសជុល​នៅ​យានយន្ត​របស់​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​)»​។​
 
 
 
 
​ក្រុមហ៊ុន​ស្តារ អូ​តូ សូម​គោរព​អញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ  លោក លោកស្រី អ្នកនាង កញ្ញា និង​អតិថិជន​ទាំងអស់ ទៅ​ទស្សនា​រថយន្ត​ទំនើប ប្រណិត ស្រស់ស្អាត ស៊ីវីល័យ​ជាច្រើន​ម៉ូ​ឌែ​ល ដែល​ទើបតែ មកដល់​សាល​តាំង​រថយន្ត​របស់​យើងខ្ញុំ​។ ក្រុមហ៊ុន ស្តារ អូ​តូ ផ្តល់ជូន​គ្រប់​ជម្រើស​រថយន្ត​សម្រាប់​លោកអ្នក មាន​ទាំង​ប្រភេទ​រថយន្ត​ស្ព័​រ​(Sport), រថយន្ត​ប្រណិត​ប្រភេទ​ទាប (Sedan),​រថយន្ត​ប្រភេទ​ខ្ពស់ (SUV) និង​រថយន្ត​ប្រណិត​ប្រភេទ​ជា​លក្ខណៈ​គ្រួសារ​(VAN)​ជាដើម​។ ជាពិសេស​នោះ ក្រុមហ៊ុន ស្តារ អូ​តូ  ក៏មាន​នូវ​ប្រភេទ​រថ​យន្ត​ដែល​សាក​សម និង​ទំនើប​ប្រណីត​ជាទីបំផុត សម្រាប់​ធុរជន និង​សម្រាប់​ថ្នាក់ដឹកនាំ​ផងដែរ​។ 
 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅកាន់​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) ដែលមាន​ទីតាំង​ស្ថិតនៅ​ប​ណ្តោ​ត​មហាវិថី  សម្តេច ហ៊ុន សែន កែង​មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឬ​ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 095 727 470 និង​ផ្នែក​សេវាកម្ម 011 726 988 ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com