ជាតិ
គ្រូ​ល្ខោនខោល ទិ​ត្យ សែន កំពុង​ត្រូវការ​ឈាម​និង​ថវិកា ដើម្បី​ព្យាបាល​ជំងឺ​
12, May 2020 , 8:19 pm        
រូបភាព
លោក ទិត្យ សែន គ្រូបង្ហាត់បង្រៀនល្ខោនខោល (រូប​ផ្ដល់ឱ្យ
លោក ទិត្យ សែន គ្រូបង្ហាត់បង្រៀនល្ខោនខោល (រូប​ផ្ដល់ឱ្យ
ភ្នំពេញ​៖ ជា​គ្រូ​បង្ហាត់បង្រៀន​ល្ខោនខោល លោក ទិ​ត្យ សែន ដែលមាន​ជំងឺឈាមសស៊ីឈាមក្រហម និង​ខ្សោយក្រលៀន កំពុង​ខ្វះខាត​ឈាម និង​ថវិកា ដើម្បី​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​នេះ​។ ដោយសារ​មិនមាន​ប្រាក់​បង់ថ្លៃ​មន្ទីរពេទ្យ ហើយ​ជំងឺ​ក៏បាន​ធូរស្រាល​ខ្លះ​ផង គ្រូ​ល្ខោនខោល​ដែលមាន​វ័យ​៥៤​ឆ្នាំ​រូបនេះ បានសម្រេច​ចិត្ត​ចេញពី​មន្ទីរពេទ្យ មក​សម្រាក​ព្យាបាល​ខ្លួន​នៅផ្ទះ ដោយ​លេបថ្នាំ​បន្តិច​ប​ន្ទួ​ច​តាម​លទ្ធភាព​។


 
​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ល្ខោនខោល​តាំងពី​ទសវត្សរ៍​ឆ្នាំ​៩០ លោក ទិ​ត្យ សែន ដែល​កំពុង​រស់​ទីពឹង​បងស្រី​ចំណាស់ បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ដោយ​ទឹកស​ម្ដី​ស្អកស្អា​ថា ៖«​ខ្ញុំ​សុំ​គេ​មក​លេបថ្នាំ​នៅផ្ទះ ពេល​មាន​បញ្ហា​អ្វី​ទើប​ខ្ញុំ​ទៅវិញ​។ បើ​ខ្ញុំ​មាន​ថវិកា​ខ្ញុំ​ទៅរក​ពេទ្យ​ដែល​ល្អ ព្យាបាល​ជំងឺ​ខ្ញុំ​ឱ្យ​ឆាប់​ជា​ហើយ តែ​ខ្ញុំ​មិនមាន​ប្រាក់​ទើប​ខ្ញុំ​សុំ​គេ​មក​ផ្ទះ​វិញ​។ ខ្ញុំ​ត្រូវ​ចំណាយ​ប្រាក់​លាង​ឈាម​ផង បង់ថ្លៃ​ពេទ្យ​ផង ថ្លៃ​ថ្នាំ​ផង ខ្ញុំ​លក់​អស់រលីង​ហើយ ម៉ូតូ​អី​។ រាល់ថ្ងៃនេះ​ខ្ញុំ​ចេះតែ​ហេវ​ហត់​អស់កម្លាំង ហូប​អ្វី​មិនបាន​ច្រើន​ទេ បើ​និយាយ​ច្រើន​ខ្ញុំ​ហត់​។ ខ្ញុំ​ឈឺ​ប្រហែលជា​៦​ឆ្នាំ​មកហើយ​។​
 
​ប្រសិនបើ​សប្បុរសជន​មានបំណង​ចង់​ជួយ​លោក ទិ​ត្យ សែន គ្រូបង្រៀន​សិល្បៈ​ល្ខោនខោល អាចទាក់ទង​ទៅ​លេខ​ទូរ​សព្ទ​របស់លោក​ផ្ទាល់​ដែលមាន​លេខ ០១២ ៤៥ ៧៥ ៤៧៕  
 

Tag:
 ល្ខោនខោល​
  សិល្បៈ​
  ជំងឺ​
  ព្យាបាល​
  ទិ​ត្យ សែន​
© រក្សាសិទ្ធិដោយ thmeythmey.com