COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
English Premier League អាច​ត្រឡប់មកវិញ​នៅ​ដើមខែ​មិថុនា
12, May 2020 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្របខណ្ឌ English Premier League សង្ឃឹម​ខ្ពស់​ក្នុងការ​វិលត្រឡប់​ទៅកាន់​ការប្រកួត​វិញ​ដើម្បី​បញ្ចប់​រដូវ​កាល​របស់​ពួកគេ បន្ទាប់ពី​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​ផ្តល់​ភ្លើង​បៃតង​ក្រោយ​កិច្ចប្រជុំ​ក្លិប​នៅ​ថ្ងៃទី​១១ ខែឧសភា​។ គម្រោង​នៃ​ការ​ត្រឡប់​លី​គ​កំពូល​អង់គ្លេស​វិញ គ្រោង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែមិថុនា​តទៅ​។​


​ខណៈ​ក្លិប​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អង់គ្លេស​ទាំង​២០ បាន​ជួប​ពិភាក្សាគ្នា​ជុំវិញ​គម្រោង​ត្រឡប់​ទៅកាន់​ការប្រកួត​ឡើងវិញ រដ្ឋមន្ត្រី​អង់គ្លេស​បានប្រកាស​ពី​ផែនការ​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រទេស ក្រោយ​ឥទ្ធិពល​ជំងឺ COVID-19 ហាក់​ថមថយ​វិញ​។​
 
​ក្រោយ​កិច្ចប្រជុំ ពួកគេ​បានសម្រេច​គ្នា​ថា​ការប្រកួត​អាច​នឹង​ចាប់ផ្តើម​វិញ​នៅ​ថ្ងៃទី​១ ខែមិថុនា ដោយ​បិទទ្វារ​កីឡដ្ឋាន​ដើម្បី​ចៀសវាង​ហានិភ័យ​នៃ​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​ដែល​នាំ​ឲ្យ​មាន​ការឆ្លង​ជំងឺ​រាតត្បាត​សារជាថ្មី​។​
 
​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ជឿជាក់ថា​ការ​ត្រឡប់​ទៅរក​ការប្រកួត​លើ​កញ្ចក់​ទូរទស្សន៍​នឹង​ក្លាយជា​វិធី​ដ៏​ល្អ​ដែល​ផ្តល់​តាម​តម្រូវការ​ជា​ចាំបាច់​ដល់​សីលធម៌​ជាតិ​។
​យ៉ាងណាក៏ដោយ មុននឹង​បន្ត​ការប្រកួត​វិញ​គឺ​ត្រូវមាន​ការពិចារណា​ពី​វិធី​ចាំបាច់​មួយចំនួន​ដែល​ត្រូវ​ឯកភាពគ្នា ដូចជា​ការ​វិញ​ចូល​ហ្វឹកហាត់​ជា​ក្រុម​ដោយ​សុវត្ថិភាព និង​ការធ្វើ​តេស្ត​រក​មេរោគ COVID-19 លើ​កីឡាករ​ទាំងអស់​ជាប្រចាំ​។ ថ្មីៗ​នេះ ក្លិប Brighton បាន​បញ្ជាក់ថា​ពួកគេ​មាន​សមាជិក​ទី​បី​ដែល​រកឃើញថា​ឆ្លង COVID-19​។​
 
​ក្រៅពី Premier League លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ក៏មាន​ភាគរយ​ដើម្បី​ត្រឡប់​ទៅកាន់​ការប្រកួត​របស់​ពួកគេ​វិញ​ដែរ ខណៈ​លី​គក​ពូ​ល​អាល្លឺម៉ង់ Bundesliga នឹង​ចាប់ផ្តើម​វិញ​នៅ​សប្តាហ៍​ក្រោយ​៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com