ពីនេះ ពីនោះ
«​ធាតុអាកាស​» មានន័យ​ខុសពី «​អាកាសធាតុ​»
23, Sep 2020 , 7:29 am        
រូបភាព
រូបភាព​
រូបភាព​
នៅក្នុង​សៀវភៅ​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ​ដែលជា​បច្ចេក​សព្ទ និង​និយមន័យ​ខ្មែរ និង​អង់គ្លេស ដែល​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០១៧ ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព និង​សហការ​ជាមួយ​ក្រសួងបរិស្ថាន បានបញ្ជាក់​ពាក្យ​«​ធាតុអាកាស​» គឺមាន​ន័យ​ខុសពី​ពាក្យ «​អាកាសធាតុ​»​។​

 
«​ធាតុអាកាស​»​ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Weather គឺ​សំដៅលើ ស្ថានភាព​នៃ​បរិយាកាស​នៅពេល​ណាមួយ ឬ​រយៈពេល​ខ្លី និង​នៅ​កន្លែង​ណាមួយ​ដែល​បញ្ជាក់​ដោយ​បាតុភូត ឧតុ​ភូត​នានា​ដូចជា សម្ពាធ​បរិយាកាស សូរ្យការ សីតុណ្ហភាព សំណើម ទឹកភ្លៀង ពពក ខ្យល់​ជាដើម​។ នៅ​កន្លែង​ភាគច្រើន ធាតុអាកាស​ប្រែប្រួល​ទៅតាម​ម៉ោង ថ្ងៃ និង​រដូវ​កាល​។ ឧទាហរណ៍​៖ នៅ​កម្ពុ​ជានា​ខែមេសា មាន​សភា​ពពេល​/ ធាតុអាកាស​ក្តៅ​ខ្លាំង​។ 
 
​ចំណែក​«​អាកាសធាតុ​» Climate ជា​លក្ខខណ្ឌ​នៃ​បរិយាកាស និង​បាតុភូត​ឧតុ​ភូត​មធ្យម​នៃ​រដូវ​ទាំងអស់ ដែល​គិត​ជា​សិ​ត្ថិ​មធ្យមភាគ​របស់​តំបន់​ណាមួយ ដែល​ពិនិត្យឃើញ​នៅ​រយៈពេល​យូរ​ឆ្នាំ​។ លក្ខខណ្ឌ​នៃ​បរិយាកាស​/​វិសម​រួប​អាកាសធាតុ​មាន​សម្ពាធ​បរិយាកាស សីតុណ្ហភាព សូរ្យការ សំណើម ទឹកភ្លៀង ពពក និង​ខ្យល់​។ 
 
​អ្នកជំនាញ​ភូមិសាស្ត្រ​បាន​បែងចែក​អាកាសធាតុ​ជា​៥ ក្នុងនោះ​មាន​អាកាសធាតុ​ក្តៅ អាកាសធាតុ​ត្រូ​ពិ​ក អាកាសធាតុ​ត្រជាក់ អាកាសធាតុ​ត្រជាក់​បង្គួរ និង​អាកាសធាតុ​ភ្នំ​៕  
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com