ជាតិ
COVID-19៖ កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​៣០​ថ្ងៃ​ហើយ ខណៈ​អ្នកជំងឺ​នៅសល់តែ​ម្នាក់​ប៉ុណ្ណោះ
13, May 2020 , 9:21 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​នៅ​ថ្ងៃទី​១៣ ខែឧសភា​នេះ​ថា មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ថ្មី​នៃ​ជំ​ងី​កូ​វីដ​-១៩ ហើយ​អ្នកជំងឺ​ដែល​នៅសល់តែ​ម្នាក់​នោះ ក៏​មិនទាន់​សះស្បើយ​ដែរ​។ គិត​មកទល់ពេលនេះ កម្ពុជា គ្មាន​ករណី​ឆ្លង​ថ្មី រយៈពេល​៣០​ថ្ងៃ​ជាប់​គ្នា​ហើយ​។​

 
​កម្ពុជា រកឃើញ​អ្នក​ឆ្លង​សរុប​១២២​នាក់ និង​បានជា​សះស្បើយ​ចំនួន​១២១​នាក់​ហើយ​។ អ្នក​សះស្បើយ​ទាំង​១២១​នាក់ រួមមាន​ជនជាតិខ្មែរ​ចំនួន​៥០​នាក់​, បារាំង ៤០​នាក់​,​ម៉ាឡេស៊ី ១៣​នាក់​,​អង់គ្លេស​៥​នាក់​, ចិន​៣​នាក់​,​អាមេរិកាំង​២​នាក់​,​វៀតណាម​៣​នាក់​,​ឥណ្ឌូណេស៊ី ២​នាក់​,​កាណាដា​២​នាក់ និង​ជនជាតិ​បែ​ល​ហ្សិ​ក​១​នាក់​។​
 
​ចំណែក​អ្នកជំងឺ ដែល​នៅសល់តែ​ម្នាក់ និង​កំពុង​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នោះ គឺជា​ស្ត្រី​វ័យ​៣៦​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៨ មីនា​។ មូលហេតុ​ដែល​គាត់​ក្រ​ជាសះស្បើយ គឺ​ដោយសារ​អ្នកជំងឺ​រូបនេះ មាន​បញ្ហា​ប៉ះពាល់​ផ្លូវចិត្ត​។ នេះ​បើតាម​ការពន្យល់​របស់​ក្រសួងសុខាភិបាល កាលពីពេល​កន្លងទៅ​៕​
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com