ជាតិ
សង្គមជាតិ
កម្ពុជា នាំអង្ករទៅក្រៅប្រទេសឡើងវិញ ក្រោយផ្អាកជាង១ខែ
13, May 2020 , 11:02 am        
រូបភាព
រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា
រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា
រដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ការអនុញ្ញាតឲ្យនាំចេញអង្ករស (អង្ករធម្មតា) ជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ទៅ។ នេះបើតាមលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដែលផ្ញើជូនលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា។



លោក អូន ព័ន្ធមុនីរ័ត្ន ជូនដំណឹងនេះ ទៅលោក សុង សារ៉ន ក្រោយពីទទួលបានចំណារយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី។ សហព័ន្ធស្រូវអង្ករកម្ពុជា ជាអ្នកដាក់សំណើទៅរដ្ឋាភិបាល ក្នុងការស្នើសុំនាំចេញអង្ករទៅក្រៅប្រទេសឡើងវិញ។  

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានបិទការនាំចេញអង្ករស និងស្រូវ ទៅកាន់ទីផ្សារបរទេស។ តែកាលនោះ រដ្ឋាភិបាល ពុំបានបានបិទការនាំចេញអង្ករក្រអូបឡើយ។  

មិនមែនតែអង្ករទេ ត្រី ក៏ត្រូវបានរដ្ឋាភិបាល ឲ្យផ្អាកនាំចេញទៅក្រៅប្រទេសដែរ។ ការផ្អាកនាំចេញទាំងអង្ករ ស្រូវ និង ត្រី គឺរដ្ឋាភិបាល ចង់ទុកផ្គត់ផ្គង់ក្នុងស្រុក ខណៈកម្ពុជា ជួបការលំបាកដោយសារតែជំងឺកូវីដ១៩។ 

ចំពោះត្រី រដ្ឋាភិបាល មិនទាន់សម្រេចឡើយថា អនុញ្ញាតឲ្យនាំចេញទៅក្រៅប្រទេសវិញនៅពេលណា៕




Tag:
 នាំអង្ករទៅក្រៅប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com