ជាតិ
វីដេអូ
វីល្លាម សុនខ របស់ពូម៉ាប់ ក៏ពាក់មួកសុវត្ថិភាពដែរពេលធ្វើដំណើរ!
× ភ្នំពេញ៖ អង្គុយលើម៉ូតូពីមុខពូម៉ាប់ គឺសុនខឈ្មោះ វីល្លាម។ ក្នុងដំណើរលើផ្លូវណតប្រ៊ីត ឆ្ពោះទៅកាន់ទួលពង្រ សុនខមួយក្បាលនេះ ក៏មានមួកសុវត្ថិភាព និងសម្លៀកបំពាក់ផងដែរ។
បុរសម្ចាស់សុនខ ដែលឲ្យអ្នកសារព័ត៌មានថ្មីៗហៅគាត់ថា «ពូម៉ាប់» នោះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ដោយសារមនុស្សភាគច្រើនដឹងច្បាប់តែបំពាន ដូច្នេះខ្ញុំពាក់ឲ្យវា ដើម្បីឲ្យមនុស្សយកគំរូតាម។ សូម្បីតែសត្វវាក៏ចង់ល្អដែរ យើងពាក់ឲ្យវា វាមិនហ៊ានរើសទេ»។
លោក ម៉ាប់ និងភរិយា ដែលកំពុងធ្វើដំណើរទៅផ្ទះបងប្អូននៅម្ដុំទួលពង្រ តែងតែពាក់មួកសុវត្ថិភាពឲ្យសុនខរបស់ខ្លួន។ លោក ម៉ាប់ ចាប់ផ្ដើមពាក់មួកសុវត្ថិភាពឲ្យវីល្លាម នៅពេលច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានរឹតបន្តឹង។ ម្ចាស់សុនខរូបនេះ យល់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺល្អ និងមានសុវត្ថិភាពទាំងអស់គ្នា។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com