ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? បញ្ហា​ឈឺ​ប្រអប់ជើង​មិន​ពិបាក​ដោះស្រាយ​ឡើយ​! អាន​អត្ថបទ​នេះ​
13, May 2020 , 8:59 pm        
រូបភាព
​ការឈឺចាប់​ប្រអប់ជើង​អាច​បណ្ដាលមកពី​ការដើរ ការរត់ ឬ​ឡើងជណ្ដើរ​ច្រើនពេក​ខុសធម្មតា​។​ប៉ុន្តែ​កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធី​ងាយៗ​បំបាត់​អាកា​រៈ​ហើម​ឈឺ​ជើង និង​កជើង ៖

 
១. ប្រេងល្ង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រអប់ជើង​ជាមួយ​ប្រេងល្ង​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​
 
២. ត្រាំ​ជើង​ជាមួយ​ទឹក​ក្ដៅ​និង​ទឹក​ត្រជាក់​
 
​ជាដំបូង​ត្រាំ​ជើង​ជាមួយ​ទឹក​ត្រជាក់​សម្រាប់​រយៈពេល ៥ នាទី​សិន សឹម​ត្រាំ​ជើង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ម្ដង​។ ផ្លាស់ប្ដូរ​គ្នា​បែបនេះ​រាល់ ៥ នាទី​ម្ដង​ដើម្បី​សម្រួល​ចរន្តឈាម​ហូរ​ត្រង់​ផ្នែក​នេះ​នៃ​រាងកាយ​។​
 
៣. ម្សៅ baking soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda កន្លះ​ពែង ឬ ៨ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ ១ ចានគោម​ធំ​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ទឹក​ល្បាយ​នេះ​ត្រាំ​ជើង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​។​
 
៤. ទឹកកក​
 
​ភាព​ត្រជាក់​ជួយ​បំបាត់​អា​ការៈឈឺចាប់​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រុំ​ទឹកកក​ពីរ​បី​ដុំ​ក្នុង​ក្រណាត់​ស្អាត​មួយ រួច​ស្អំ​លើ​ប្រអប់ជើង​ដែល​ឈឺ​។ រូបមន្ត​នេះ​ក៏​ជួយ​បំបាត់​ការ​ហើម​ផងដែរ​។​
 
៥. ម៉ាស្សា​
 
​ការ​ម៉ាស្សា​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​បន្ថយ​អាកា​រៈ​ហើម​ឈឺចាប់​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com