ជាតិ
អ្នកស្រី ឆាយ ស៊ីវ​លីន​៖ «​ក​សិ​-​ទេសចរណ៍ ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​»
14, May 2020 , 8:19 am        
រូបភាព
Agriculture Tour
Agriculture Tour
ភ្នំពេញ​៖ ក​សិ​-​ទេសចរណ៍ ជា​ផ្នែក​មួយ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​ផ្សារភ្ជាប់​កសិកម្ម និង​ទេសចរណ៍​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​អះអាងថា ក​សិ​-​ទេសចរណ៍ ជា​ផ្នែក​មួយ​ដ៏​មាន​សក្តានុពល និង​ប្រជាប្រិយភាព សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​។ តាម​អ្នកស្រី ឆាយ ស៊ីវ​លីន ភ្ញៀវ​បរទេស ក៏​ចូលចិត្ត​ជ្រើសរើស​សេវា​កម្មក​សិ​-​ទេសចរណ៍ សម្រាប់​ដំណើរ​កម្សាន្ត​ដែរ​។​

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ដូចតទៅ​៖ 

 
 
​ទេសចរណ៍ធម្មជាតិ វប្បធម៌ និង​ក​សិ​-​ទេសចរណ៍ សុទ្ធសឹងតែ​ជា​សក្ដានុពល​ទេសចរណ៍ ដែល​កម្ពុ​ជាមាន​។ ក៏ប៉ុន្តែ​អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មើលឃើញថា ក​សិ​-​ទេសចរណ៍ នៅមានកម្រិត​តិច​នៅឡើយ​នៅ​កម្ពុជា បើទោះជា​កម្ពុជា អាចមាន​សក្តានុពល ក​សិ​-​ទេសចរណ៍ នៅ​គ្រប់​រាជធានី​-​ខេត្ត​ក៏ដោយ​។ 
 
​តាម​អ្នកស្រី ឆាយ ស៊ីវ​លីន ក​សិ​-​ទេសចរណ៍ ជា​ផ្នែក​មួយ​ដ៏​មាន​សក្តានុពល និង​ទទួលបាន​ប្រជាប្រិយភាព ពី​សំណាក់​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​។ តាមរយៈ​ការរៀបចំ​ជាក​សិ​-​ទេសចរណ៍ ក៏​អាច​ឲ្យ​ភ្ញៀវទេសចរ ចាប់អារម្មណ៍​លើ​ការដាំ​ដំណាំ ចិញ្ចឹមសត្វ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​
 
​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​រូបនេះ ចង់​ឲ្យ​កម្ពុជា មា​នក​សិ​-​ទេសចរណ៍​កាន់តែច្រើន ហើយ​អាជ្ញាធរ​នៅតាម​តំបន់ គួរ​ជួយ​ជ្រោមជ្រែង​ដល់ក​សិ​-​ទេសចរណ៍ ក្នុងការ​បង្កើត​ផលិតផល​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​៕
 
 

Tag:
 ទេសចរណ៍​
  ក​សិ​-​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com