អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​គូស្នេហ៍​១១០​គូ ដែល​ទទួល​រង្វាន់​ម៉ូតូ Zoomer X និង​ចិញ្ចៀនពេជ្រ​ពី ស្រា​បៀរ កម្ពុជា​
13, May 2020 , 5:37 pm        
រូបភាព
ស្រា​បៀរ កម្ពុជា បាន​រកឃើញ​គូ​ស្វាមីភរិយា​មានសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X ចំនួន​១០០​គូ និង​រង្វាន់​ចិញ្ចៀនពេជ្រ​១០​គូ កាលពី​ខែមីនា ហើយ​ក្រុមហ៊ុន​នឹង​ជ្រើស​យក​គូស្នេហ៍​តំណាង​ចំនួន​១០​គូ​ដើម្បី​ប្រគល់​រង្វាន់​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែឧសភា​នេះ​។

​ការផ្តល់ជូន​រង្វាន់​នេះ​នឹងធ្វើ​ឡើង​នៅ​ស្ទូ​ឌី​យោ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស HDTV នៅ​ម៉ោង​៨-១០​យប់ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Cambodia Brew the Beat​។ 
 
​តំណាង ស្រា​បៀរ កម្ពុជា លោកស្រី គង់ កុសល បាន​ថ្លែងថា ៖ «​ក្រុមហ៊ុន ស្រា​បៀរ កម្ពុជា បានជ្រើសរើស​គូស្នេហ៍​ឈ្នះ​រង្វាន់​ម៉ូតូ និង​ចិញ្ចៀនពេជ្រ​សរុប​ចំនួន​១០​គូ​ជា​តំណាង​ឡើងមក​ទទួល​រង្វាន់​។ យើង​ធ្វើបែបនេះ​ក៏​ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​ជួបជុំ​គ្នាច្រើន ហើយ​ចំពោះ​គូ​ស្វាមីភរិយា​ដែល​មិនបាន​ឡើងមក​ទទួល​រង្វាន់​ផ្ទាល់​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រុមហ៊ុន​នឹង​រៀប​ចំការ​ប្រគល់ជូនរ​ង្វាន់​នៅ​ថ្ងៃ​បន្តបន្ទាប់​»​។  
 
​ជា​ចុងក្រោយ លោកស្រី​ក៏​សូម​អបអរសាទរ​ដល់​គូ​ស្វាមីភរិយា​ថ្មី ដែល​បាន​ជាវ​កញ្ចប់​អាពាហ៍ពិពាហ៍ ស្រា​បៀរ កម្ពុជា ហើយ​ត្រូវ​រង្វាន់​ទាំងអស់គ្នា​៕ 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 














Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com