ពីនេះ ពីនោះ
សុខភាព
ការ​កង្វះ​ជាតិ​កាលស្យូម​អាច​បង្ក​ជា​បញ្ហា​សុខភាព​ទាំងអស់នេះ​
14, May 2020 , 8:59 pm        
រូបភាព
​ការ​កង្វះ​ជាតិ​កាលស្យូម​ក្នុង​ឈាម កើតឡើង​នៅពេល​កម្រិត​កាលស្យូម​ក្នុង​ឈាម​ចុះ​ទាប​។ ថ្វីបើ​ការ​កង្វះ​កាលស្យូម​នេះ​មិន​បង្ក​គ្រោះថ្នាក់​ក៏ដោយ តែ​ការ​កង្វះ​យូរពេក​អា​ចប​បណ្តាល​ឲ្យ​ខូច​ធ្មេញ ភ្នែក​ឡើងបាយ ប្រែប្រួល​ក្នុង​ខួរក្បាល ពុក​ឆ្អឹង និង​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​។​អាកា​រៈញឹក​ញាប់​ដែល​បង្កឡើង​ដោយ​ការ​កង្វះ​ជាតិ​កាលស្យូម​នេះ​មានដូចជា​៖

 
​ឈឺ​សាច់ដុំ រមួលក្រពើ និង​រឹង​សាច់ដុំ​
​ស្ពឹក និង​ឈឺ​ឈៀបៗ​នៅ​ប្រអប់ដៃ ប្រអប់ជើង ជើង និង​ជុំវិញ​មាត់​
​អស់កម្លាំង​ខ្លាំង និង​ល្ហិតល្ហៃ​
​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ​។​
​បញ្ហា​ដែល​អាច​បង្កឡើង​ដោយ​ការ​កង្វះ​ជាតិ​កាលស្យូម​ក្នុង​ឈាម​មានដូចជា​៖
 
​ពុក​ឆ្អឹង​
 
​ជំងឺ​ពុក​ឆ្អឹង​មានន័យថា កំហាប់​ឆ្អឹង​មានការ​ថយចុះ​ដែលជា​ហេតុ​នាំ​ឲ្យ​ឆ្អឹង​ស្តើង និង​ងាយ​បាក់​។ វា​អាច​បង្ក​ជាការ​ឈឺចាប់ បញ្ហា​ជំហ​រាងកាយ និង​ពិការភាព​។ ឆ្អឹង​របស់​មនុស្ស​យើង​មាន​នាទី​រក្សា​ជាតិ​កាលស្យូម និង​ត្រូវ​ការកម្រិត​ខ្ពស់​ដើម្បី​រក្សា​ភាព​មាំ​របស់​ឆ្អឹង​បាន​។ នៅពេល​កាលស្យូម​ចុះ​ទាប រាងកាយ​នឹង​ទាញ​កាលស្យូម​ពី​ក្នុង​ឆ្អឹង​វិញ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​ឆ្អឹង​ងាយ​នឹងមាន​របួស​បាន​។ 
 
​ប្រឈម​ខ្លាំង​នឹង​មហារីក​ពោះវៀនធំ​
 
​អ្នកស្រាវជ្រាវ​បាន​អះអាងថា កាលស្យូម​ក្នុង​រាងកាយ​ទាប អាចធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​មហារីក​ពោះវៀនធំ​។ ការសិក្សា​បានបង្ហាញ​ថា អ្នក​ដែលមាន​ជាតិ​កាលស្យូម​ក្នុង​ឈាម​គ្រប់គ្រាន់​មិនសូវ​ប្រឈម​នឹង​ជំងឺ​ដុំ​សាច់​មហារីក​ក្នុង​ពោះវៀនធំ​ឡើយ​។ ដុំ​សាច់​នេះ​ដោយសារតែ​កង្វះ​ជាតិ​កាលស្យូម​ធ្វើ​ឲ្យ​មហារីក​លូតលាស់​។ 
 
​លើស​សម្ពាធ​ឈាម​
 
​ការ​កង្វះ​ជាតិ​កាលស្យូម​អាច​បណ្តាល​ឲ្យ​លើស​សម្ពាធ​ឈាម​បាន​។ ការ​ញ៉ាំ​កាលស្យូម​បាន​គ្រប់គ្រាន់​ក៏​អាចជួយ​បន្ថយ និង​រក្សា​សម្ពាធ​ឈាម​កុំ​ឲ្យ​ឡើង​ខ្ពស់​បានដែរ​។​
 
​ឆាប់​រ៉ាំ​ង​រដូវ​
 
​ដូច​យើង​ដឹង​គ្រប់គ្នា​ហើយ ការ​រ៉ាំ​ង​រដូវ​គឺជា​ពេលវេលា​ដែល​ស្ត្រី​ឈប់​មាន​រដូវ​ទៀត​ក្រោយពី​ដល់​អាយុ​រ៉ាំ​ង​រដូវ​ហើយ​។ ក្នុងពេល​រ៉ាំ​ង​រដូវ ឆ្អឹង​នឹង​ទៅជា​ខ្សោយ ហើយ​ត្រូវការ​កាលស្យូម​គ្រប់គ្រាន់​ដើម្បី​រក្សា​ភាពរឹងមាំ​របស់​ឆ្អឹង និង​បង្ការ​ការ​មាន​របួស​ផង​។ ស្ត្រី​ដែល​ស្ថិតក្នុង​ដំណាក់កាល​នេះ​គួរតែ​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ទម្លាប់​ញ៉ាំ​អាហារ​ដើម្បី​ទទួលបាន​កាលស្យូម​គ្រប់​គ្រាន់​វិញ​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​)
 
​អាហារ​សម្បូរ​ជាតិ​កាលស្យូម​មួយចំនួន​មានដូចជា យ៉ា​អួ ទឹកដោះគោ បន្លែ​ពណ៌​បៃតង និង​ផ្លែ​ចេក​។ អាហារ​ផ្សេងៗ​ទៀត​មានដូចជា ក្រូច សណ្តែកសៀង ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com