ពីនេះ ពីនោះ
សុខភាព
របៀបលាងសម្អាតម្ហូបបន្លែ និងសាច់ ឲ្យបាត់គីមី
× ការលាងសាច់ និងបន្លែពិតជាសំខាន់ណាស់ ព្រោះបើអ្នកលាងមិនស្អាត វាពិតជាប៉ះពាល់ដលសុខភាពអ្នកជាខ្លាំងនៅពេលដែលអ្នកយកមកបរិភោគ ដូចនេះតើគួរតែលាងដូចម្តេចទើបស្អាតនោះ?សាច់ជ្រូក
មានមនុស្សភាគច្រើននៅពេលដែលទិញសាច់ជ្រូកមករួចតែងតែយកវាលាងទាំងដុំ រួចយកទៅចិតដើម្បីធ្វើម្ហូបហើយ ប៉ុន្តែវិធីនេះមិនអាចសម្អាតឱ្យស្អាតបានឡើយ ដូចនេះមុននឹងលាងទឹក អ្នកគួរតែយកវាទៅត្រាំក្នុងទឹកលាងអង្ករចំនួន៥នាទីជាមុនសិន ទើបយកទឹកលាងសម្អាតវា នោះវានឹងអាចជម្រះឱ្យស្អាតបាន។
ថ្លើម
នៅពេលដែលអ្នកលាងថ្លើម អ្នកគួរតែត្រាំវានៅក្នុងទឹកចំនួន១០នាទីជាមុនសិនទើបលាងនឹងទឹក បន្ទាប់មកត្រាំវាកន្លះម៉ោងទៀតដើម្បីបំបាត់ក្លិនឆ្អាប។
ពពួកត្រី
ក្រោយពេលដែលអ្នកលាងត្រីរួច អ្នកអាចដាក់វាត្រាំក្នុងទឹកត្រជាក់ រួចដាក់ទឹកខ្មេះបន្តិច និងម្រេច នោះវានឹងបាត់នូវក្លិនឆ្អាបបាន ឬអ្នកក៏អាចយកទឹកលាងអង្ករដើម្បីលាងក៏បានដែរ។
ផ្សិត
នៅមុនពេលដែលអ្នកលាងផ្សិត អ្នកអាចយកវាទៅត្រាំក្នុងទឹកអំបិល បន្ទាប់មកទើបលាង នោះវានឹងងាយស្រួលក្នុងការលាងជម្រះដីដែលមានលើនោះ។
ក្តាម
នៅពេលដែលអ្នកលាងក្តាម អ្នកគួរតែយកទឹកអំបិលមកលាងសំបកវាជាមុនសិន បន្ទាប់មកដាក់វាត្រាំនៅក្នុងទឹកអំបិល ដើម្បីឱ្យវាខ្ជាក់របស់កង្វក់ចេញពីពោះរបស់វា ទើបលាងវាជាមួយទឹក ដោយប្តូរទឹកលាងឱ្យបានច្រើនដង។
ផ្កាខាត់ណា
មុនពេលដែលអ្នកលាង អ្នកអាចយកច្រាសដុសធ្មេញមកដុសផ្នែកក្រៅរបស់វាជាមុនសិន ទើបបេះវាចេញជាស្រទាប់ រួចត្រាំក្នុងទឹកអំបិលចំនួនពី១៥ទៅ២០នាទី ទើបប្រើទឹកកលាងសម្អាតវាចេញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com