អត្ថបទពាណិជ្ជកម្ម
ស្មានតែ​៥០​ដុល្លារ ដល់​មើល​ឱ្យ​ជាក់​ចេញ​៥០​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា រួច​ថ្លៃ​លើក​ផ្ទះ​ថ្មី​
15, May 2020 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​ជាងកាត់ដេរ​នៅ​ភូមិ​មេ​លប់ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​ម្នាក់ អ្នកស្រី អេង ស្រី​ណា ជា​អ្នក​មានសំណាង​ម្នាក់​ទៀតហើយ ដោយ​ត្រូវ​រង្វាន់​៥០​លាន​រៀល​ពី ស្រា​បៀរ កម្ពុជា គ្រា​ដែល​អ្នកស្រី និង​ក្រុមគ្រួសារ បាន​ពិសា​ស្រា​បៀរ​នេះ​ជុំ​បងប្អូន​ពីរ​បីនាក់ កាលពី​រាត្រី​ថ្ងៃទី​៧ ឧសភា កន្លងទៅ​។
 
​អ្នកស្រី​បានឱ្យដឹងថា​៖«​ខ្ញុំ​បាន​ទិញ ស្រា​បៀរ កម្ពុជា ១​កេស​កន្លះ មក​ហូប​ជុំគ្នា​។ ដល់​ម៉ោង​ប្រ ហែល​១០​យប់ ក៏​គិតថា​ល្មម​ឈប់ រួច​ក៏​គាស់​កំប៉ុង​ចុងក្រោយ​ផ្តាច់ ក៏​ស្រាប់តែ​ឃើញ​លេខ​ដាក់ថា​៥០​។ ដំបូង​ស្មានថា​៥០​ដុល្លារ ប៉ុន្តែ​ធ្លាប់តែ​ដឹងថា ស្រា​បៀរ កម្ពុជា មិនដែល​ដាក់​លុយ​ដុល្លារ​ទេ ក៏​ផ្ទៀង​អ៊ុត​មើល​ម្តងទៀត បាន​ច្បាស់​ថា ការពិត​គឺ ៥០​លាន​រៀល​សោះ​»​។ 
 
​អ្នកស្រី​នឹង​យក​ទឹកប្រាក់​នេះ ទៅ​ផ្គត់ផ្គង់​ថ្លៃ​ធ្វើ​ផ្ទះ​ថ្មី​ឱ្យ​រួចរាល់​ជា​ស្ថាពរ ព្រោះ​រាល់ថ្ងៃនេះ​ផ្ទះ​គាត់​បាន​សាងសង់​រួច​៥០​ភាគរយ​ហើយ ហើយក៏​ពិបាក​ចិត្តខ្លាំង​ដែរ​ថា នឹង​រកប្រាក់​បន្ថែម​ពី​ណា​មក​ធ្វើ​វា​បង្ហើយ​៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com