កីឡាជាតិ
ជាតិ
លោកគ្រូ គង់ ចាន់ធីណា៖ ហាប់គីដូមិនថា ឈរ អង្គុយ ឬដេក មានស្នៀតការពារខ្លួនទាំងអស់ លោក គង់ ចាន់ធីណា (អាវស)បង្ហាញស្នៀតការពារខ្លួនក្នុងកីឡាហាប់គីដូ
× កីឡាហាប់គីដូ ជាក្បាច់គុនប្រយុទ្ធមួយ មានដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង។ វាបានចូលមកប្រទេសកម្ពុជា ក្នុងអំឡុងសតវត្សរ៍ទី១៧។ ក្បាច់គុននេះ ចម្រុះដោយស្នៀតផ្សេងៗ ដែលមានភាពបត់បែនគ្រប់កាលៈទេសៈ ទាំងស្នៀតទាត់ ដាល់ ក្លេរ និងលោតជាដើម។
លោក គង់ ចាន់ឌីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានប្រដូចក្បាច់គុនហាប់គីដូ ទៅនឹងក្បាច់គុនចម្រុះ ដ្បិតវាចម្រុះដោយស្នៀត និងក្បាច់គុនជាច្រើនរួមបញ្ចូលគ្នា។ បើតាមលោក ធីណា ពុំទាន់មានឯកសារ ឬសហព័ន្ធណាមួយ កំណត់ពីចំនួនស្នៀតក្នុងក្បាច់នេះនៅឡើយ តែធ្លាប់មានគេអះអាងកន្លងមកថា ក្បាច់គុននេះ មានជាង៧០០ស្នៀត។
លោក គង់ ចាន់ធីណា ដែលជាគ្រូបង្វឹកផងនោះបានបញ្ជាក់ថា ទោះបីហាប់គីចម្រុះដោយស្នៀតផ្សេងៗក៏ដោយ តែវាមានភាពបត់បែនគ្រប់កាលៈទេសៈ។ «ចំណុចពិសេសរបស់ហាប់គីដូ ជាក្បាច់គុនចម្រុះមួយ ដែលប្រកបដោយភាពផ្លាស់ប្តូរគ្រប់ពេលវេលា មិនថាឈរ អង្គុយ ឬដេក គឺវាមានស្នៀត ដើម្បីការពារខ្លួនទាំងអស់»។ នេះជាការលើកឡើងរបស់លោក គង់ ចាន់ធីណា។
កីឡាហាប់គីដូជាយុទ្ធគុនរបស់កូរ៉េខាងត្បូង ដែលបានបង្កើតឡើងនៅឆ្នាំ១៩៤០ ដោយលោក Choi Yong-Sool និងលោក Seo Bok-seob។ យុទ្ធគុននេះ បានចូលមកប្រទេសកម្ពុជាដំបូងនៅឆ្នាំ១៩៦៩ និងបង្កើតជាសហព័ន្ធនៅឆ្នាំ២០០១ ដែលមានលោកព្រឹទ្ធាចារ្យ សាន គីមស៊ាន ជាប្រធាន។ បច្ចុប្បន្នសហព័ន្ធមានក្លិប-សមាគមចំនួន៥ជាសមាជិក៕
Tag:
ហាប់គីដូ
គង់ ចាន់ធីណា
© រក្សាសិទ្ធិដោយ thmeythmey.com