COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាល​អង់គ្លេស នឹង​បើកទ្វារ​ឲ្យ Premier League បន្ត​ប្រកួត​វិញ អំឡុង​ខែមិថុនា​
15, May 2020 , 11:37 am        
រូបភាព
 
Premier League នឹង​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ បន្ទាប់ពី​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​កំពុង​ត្រៀម​បើកទ្វារ​សម្រាប់​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​អាជីព​ក្នុងប្រទេស​នេះ​ក្នុង​ខែមិថុនា​។​

​លោក Oliver Dowden រដ្ឋមន្ត្រី​វប្បធម៌​បាន​និយាយថា កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៤ ខែឧសភា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស ថ្នាក់ដឹកនាំ​លី​គ​កំពូល​អង់គ្លេស Premier League និង​លី​គ​អាជីព​នៅ​អង់គ្លេស​ទាំងអស់​បានចាប់ផ្តើម​ដំណើរការ​ផែនការ​នៃ​ការវិលត្រឡប់​ទៅកាន់​ការប្រកួត​វិញ បន្ទាប់ពី​ផ្អាក​ជាង​ពីរ​ខែ​មកហើយ​។ លី​គ​អាជីព​នៅ​អង់គ្លេស និង​លី​គ​នៅ​អឺរ៉ុប​ធំៗ​ផ្សេងទៀត​បាន​ពន្យារពេល​បណ្តោះអាសន្ន​ដោយ​គ្មាន​កាលកំណត់ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19​។​
 
​លោក Dowden បន្ថែមថា ផែនការ​វិលត្រឡប់​ស​ម្រា​ប់​កីឡា​មួយ​នេះ​គួរតែ​បន្ត ដោយ​រួមបញ្ចូល​ទាំង​ការបើក​ទូលាយ​សម្រាប់​អ្នកគាំទ្រ​ដើម្បី​មើល​ការផ្សាយ​បន្ត​ផ្ទាល់​ផងដែរ​។ ជាមួយគ្នានេះ នាយករង​នៃ​ក្រុម​វេជ្ជបណ្ឌិត​អង់គ្លេស​ក៏បាន​អះអាង​ដែរ​ថា​ការវិលត្រឡប់​នឹងមាន​ភាពយឺតយ៉ាវ​បន្តិច ហើយ​និង​ត្រូវការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​។​
 
​ក្លិប​នៅ Premier League បាន​ជួបប្រជុំគ្នា​រួចមកហើយ​នៅ​ថ្ងៃទី​១១ ខែឧសភា​ដើម្បី​ពិភាក្សា​អំពី​ការចាប់ផ្តើម​គម្រោង​ប្រកួត​ឡើងវិញ និង​សង្ឃឹមថា​នឹងមាន​សកម្ម​ភាព​ឆាប់ៗ​ចន្លោះ​ពីថ្ងៃ​ទី​១២ ខែមិថុនា​តទៅ ដោយ​ការប្រកួត​ត្រូវធ្វើឡើង​ដោយ​បិទទ្វារ​កីឡដ្ឋាន​។​
 
«​យើងទាំងអស់គ្នា​បាន​ព្រមព្រៀងគ្នា​ថា យើង​នឹង​ឈាន​ទៅមុខ​ប្រសិនបើ​ស្ថានភាព​អ្នក​ឆ្លង​ជំងឺ​មាន​ភាពល្អ​ប្រសើរឡើង និង​មាន​សុវត្ថិភាព​ក្នុង​ការបន្ត​ការប្រកួត​។ រដ្ឋាភិបាល​អង់គ្លេស និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​របស់​យើង​នឹង​បន្ត​ផ្តល់​ការណែនាំ និង​ការគាំទ្រ​ផងដែរ​សម្រាប់​ការវិលត្រឡប់​មកវិញ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Dowden​។​
 
​យ៉ាងណាក៏ដោយ កិច្ចប្រជុំ​បន្ទាប់​ទៀត​រវាង​ក្លិប​នៅ Premier League នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែឧសភា ពោលគឺ​នៅពេលដែល​កីឡាករ​កំពូលៗ វិលត្រឡប់​ចូល​ហ្វឹកហាត់​ជា​ក្រុម​ជា​លើកដំបូង ក្រោម​គោលការណ៍​គម្លាត​សុ​វត្តិភាព​៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com