អត្ថបទពាណិជ្ជកម្ម
ផ្កាកូឡាប Rolls-Royce
15, May 2020 , 11:55 am        
រូបភាព
Million-stitch-Rose Phantom
Million-stitch-Rose Phantom
និ​ទាឃ​រដូវ​បាន​ចូល​មកដល់​ចក្រភព​អង់គ្លេស នេះ​ជា​ពេលវេលា​សម្រាប់​ក្តីសង្ឃឹម និង​សុទិដ្ឋិនិយម ដែល​យើង​គ្រប់គ្នា​គួរ​ឈប់ ដើម្បី​ស្រង់ក្លិន​ក៏​ក្រអូប​របស់​ផ្កា​កុលាប​។​

​ក្នុង​បរិវេណ​លំនៅដ្ឋាន របស់ Rolls-Royce ក្នុង​ក្រុង Goodwood នៃ​ប្រទេស West Sussex មាន​ប្រភេទ​ផ្កា​ដ៏​កម្រ​មួយ គឺ​ផ្កាកូឡាប​ហ្វែ​ន​ធុម (Phantom Rose)​។​
 
​ប្រភេទ​ផ្កា​នេះ ត្រូវបាន​បង្កាត់​ពូជ​ឡើង ដើម្បី​ជា​ប្រភព​នៃ​ការជំរុញ​ចិត្ត ក្នុង​ការផលិត និង​រចនា​រថយន្ត​។ ផ្កាកូឡាប​ប្រភេទ​នេះ គឺមាន​តែ​នៅ​មជ្ឈមណ្ឌល​សកល នៃ​ផលិតកម្ម​ប្រណី​តរបស់ Rolls-Royce តែមួយគត់​។​
 
​អ្នក​បង្កាត់​ពូជ​ផ្កាកូឡាប​អង់គ្លេស ឈ្មោះ Philip Harkness ដែល​បានឈ្នះ​ពានរង្វាន់ Harkness Roses បាន​បង្កាត់​ពូជ ផ្កាកូឡាប​ហ្វែ​ន​ធុម ជាពិសេស​សម្រាប់​សំណុំ Rolls-Royce Bespoke​។ ក្រុមគ្រួសារ​របស់គាត់ បាន​បង្កាត់​ពូជ​ផ្កា​កុលាប​តាំងពី​ឆ្នាំ ១៨៧៩ ដោយ​បង្កើតជា​ប្រពៃណី នៃ​ផ្កា​រីក​ដ៏​ស្រស់ស្អាត ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ឈ្មោះ Harkness ។​
 
​សព្វថ្ងៃនេះ​រុក្ខជាតិ និង​ផ្កា​ដែល​បង្កាត់​ឡើង​ដោយ Harkness Roses នៅតែ​ជា​ចំណូលចិត្ត​ដ៏​ឋិតថេរ នៅលើ​ឆាក​អន្តរជាតិ ដោយ​បានឈ្នះ​មេដាយមាស នៅឯ​កម្មវិធី​ពិព័រណ៍​ផ្កា RHS Chelsea ច្រើនជាង ២៥ ដង ក្នុង​រយៈពេល ៥០ ឆ្នាំ​ចុង​ក្រោយនេះ​៕
 





 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com