ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​គេង​លក់​ស្កប់ស្កល់​ជា​គន្លឹះ​ដើម្បី​ជោគជ័យ​សម្រាប់​ការរៀនសូត្រ​របស់​កុមារ​
16, May 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំនាញ​និយាយថា បច្ចុប្បន្ននេះ កុមារ​ត្រូវបាន​បញ្ជូនទៅ​សិក្សា​នៅ​សាលារៀន ដូច្នេះ​ឪពុកម្តាយ​ទាំងអស់​គួរតែ​ប្រាកដថា ពួកគេ​គេង​បាន​គ្រប់គ្រាន់ និង​ស្កប់ស្កល់​។ មិន​ខ្វល់​ថា​កូន​អាយុ​ប៉ុន្មាន​ទេ ពួកគេ​ត្រូវតែមាន​ការរីកចម្រើន​ខាង​ផ្នែក​ថាមពល អារម្មណ៍ និង​ភាពល្អប្រសើរ​របស់​រាង​កាយ​នៅពេល​កំពុងតែ​រីករាយ​នឹង​ការ​គេង​ជាប់លាប់ និង​មាន​សុខ​ផាព​ល្អ​។​ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​ក្មេង​អាយុ​ខុសៗ​គ្នា​ក៏ត្រូវ​ការ​ចំនួន​នៃ​ការ​គេង​ខុសៗ​គ្នា​ដែរ​ដូចជា​៖

 
  • ៤ ទៅ ១២​ខែ ត្រូវការ​គេង ១២ ទៅ ១៦​ម៉ោង (​រួមទាំង​គេង​ថ្ងៃ​)
  • ១ ទៅ ២​ឆ្នាំ ត្រូវការ​គេង ១១ ទៅ ១៤​ម៉ោង (​រួមទាំង​គេង​ថ្ងៃ​)
  • ៣ ទៅ ៥​ឆ្នាំ ត្រូវការ​គេង ១០ ទៅ ១៣​ម៉ោង (​រួមទាំង​គេង​ថ្ងៃ​)
  • ៦ ទៅ ១២​ឆ្នាំ ត្រូវការ​គេង ៩ ទៅ ១២​ម៉ោង 
  • ១៣ ទៅ​១៨​ម៉ោង ត្រូវការ​គេង ៨ ទៅ ១០​ម៉ោង​។ 
     
​វា​ពិតជា​រឿង​សំខាន់​ណាស់​សម្រាប់​ក្មេង​រៀន​វិទ្យាល័យ​ដែល​ត្រូវការ​គេង​គ្រប់គ្រាន់​ដោយសារតែ​ការ​គេង​របស់​វា​អាច​នឹង​ពិបាក​ច្រើន​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​)​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា យុវវ័យ​ដែល​គេង​មិន​គ្រប់គ្រាន់​ប្រហែលជា​ងាយ​នឹង​ពិបាក​រៀនសូត្រ និង​ពិបាក​ក្នុង​ការចងចាំ​ព័ត៌មាន​ផ្សេងៗ​ជាង​អ្នក​ដែល​គេង​គ្រប់គ្រាន់ ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​ក៏​ជាប់ទាក់ទង​នឹង​បញ្ហា​នៃ​ការយកចិត្តទុកដាក់ អាកប្បកិរិយា និង​បញ្ហា​នៃ​ការរៀនសូត្រ​តែម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com