«​ហាង​»​ជា​ពាក្យ​ខ្មែរ​មានន័យ​ខុសពី​ពាក្យ​«​ហាង​»​ជា​ពាក្យ​កម្ចី​ពី​ចិន និង​សៀម​
ពីនេះ ពីនោះ / មិនយល់...!
«​ហាង​»​ជា​ពាក្យ​ខ្មែរ​មានន័យ​ខុសពី​ពាក្យ​«​ហាង​»​ជា​ពាក្យ​កម្ចី​ពី​ចិន និង​សៀម​
17, May 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ​«​ហាង​»​ជា​គុណសព្ទ មានន័យថា ល្វីង​លាយ​ប្រហាត​(​សំដៅលើ​រស​ទំពាំង​ឫស្សីព្រៃ ដែល​ខ្មែរ​និយម​ហៅថា រស​ហោង​។ ធុំ​ខ្មោះ​ក្រ​ហាត​(​ដូច​ក្លិន​សេះ​)​។

 
​វចនានុក្រម​ខ្មែរ​ក៏បាន​លើកឡើងថា​ពាក្យ​«​ហាង​» ក៏មាន​ប្រភពពី​ពាក្យ​ចិន​ដែរ ដែល​សំដៅលើ ផ្ទះ​លក់ទំនិញ​ធំៗ​,​ឃ្លាំងទំនិញ​ដែល​ខ្មែរ​យើង​និយម​ហៅថា ហាង​លក់ទំនិញ ឬ​ហាង​លក់​សំលៀកបំពាក់​ផ្សេងៗ​។ 
 
​ហើយ​ពាក្យ​«​ហាង​» ក៏មាន​ប្រភពពី​ពាក្យ​សៀម​ដែរ ដែល​សំដៅលើ​ខ្សែ​ហាង ឬ​ខ្សែ​កន្ទុយ​ដែល​ត​ភ្ជាប់​ពី​ចុង​កែប​មក​ពាក់​ក្រោម​គល់​កន្ទុយ​សេះ​។ ពាក្យ​នេះ ច្រើនតែ​ប្រើ​នៅក្នុង​សាស្ត្រាទេសន៍​បុរាណ ឬ​ប្រើ​ក្នុង​ពាក្យកាព្យ​បុរាណ​៕ 
  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com