COVID-19
ជាតិ
សង្គមជាតិ
សាលា CIA ព្រមបញ្ចុះថ្លៃសិក្សា២៥ភាគរយចុះក្រោម ក្នុងរយៈពេល៣ខែ
16, May 2020 , 6:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សាលា CIA FIRST International School  បានសម្រេចបញ្ចុះតម្លៃសិក្សាតាមអនឡាញ ២៥ភាគរយ សម្រាប់ថ្នាក់មតេយ្យ និង១៥ភាគរយ បូកនឹង ៥ភាគរយ សម្រាប់ថ្នាក់ទី១ដល់ថ្នាក់ទី១២ ក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះ គឺចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមសេចក្តីសម្រេចចុងក្រោយ បន្ទាប់ពីសាលា CIA បានចរចាដោយផ្ទាល់ជាមួយនឹងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី១៥ ខែឧសភា។



តាមរយៈលិខិត ដែលផ្ញើជូនមាតាបិតារបស់សិស្សស្តីពីកិច្ចចរចានេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា សាលា CIA សុំការយោគយល់ ដោយមិនអាចធ្វើតាមសំណើរបស់មាតាបិតារបស់សិស្ស ដែលសុំបញ្ចុះតម្លៃសិក្សា៣៥ភាគរយលើគ្រប់កម្រិតសិក្សា និងមានរយៈពេលរហូតដល់ចូលរៀនជាធម្មតាវិញ។

កន្លងមកសាលា Paragon International School បានសម្រេចតាមសំណើរបស់អាណាព្យាបាលសិស្សលើការបញ្ចុះតម្លៃសិក្សាតាមអនឡាញចំនួន១៥ភាគរយ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ មិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំ២០២០-២០២១ចំពោះសិស្សគ្រប់កម្រិត។

ចំណែកសាលា Footprint International School បានយល់ព្រមបញ្ចុះតម្លៃ១០ភាគរយលើការបង់ថ្លៃការរៀនតាមអនឡាញ៕

អត្ថបទទាក់ទង

Tag:
 COVID-19
  អប់រំ
  CIA
© រក្សាសិទ្ធិដោយ thmeythmey.com