ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សហគ្រិនស្ត្រី ឥន្ទដ្រាវីណា ប្រាប់យុវជនបើចង់ធ្វើជំនួញកុំគ្រាន់តែស្រមៃ ត្រូវហ៊ានធ្វើ
× ភ្នំពេញ៖ វេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា ជាសហគ្រិនវ័យក្មេងម្នាក់ដែលកំពុងគ្រប់គ្រង់អាជីវកម្មពីរក្នុងពេលតែមួយ គឺមណ្ឌលវេជ្ជសាស្ត្រដេវ៉ាល់ដា និងហាងលក់ឯកសណ្ឋានពេទ្យ អេច & វី ។ បើទោះជាជំនួញទាំងពីរនេះស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមក៏ពិតមែន ការមិនបោះបង់ដោយមានគោលដៅច្បាស់លាស់ គឺជាចំណុចសំខាន់ដែលសហគ្រិនវ័យ២៨ឆ្នាំរូបនេះ ពីភាពជោគជ័យទៅថ្ងៃអនាគត។ មិនត្រឹមតែប៉ុណ្ណោះ សហគ្រិនស្ត្រី និងជាវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា លើកទឹកចិត្តឲ្យយុវជនចាប់យកឱកាសដែលអាចធ្វើជំនួញបាន ហើយត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន ដោយកុំខ្លាចនឹងឧបសគ្គ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិកាមណ្ឌលវេជ្ជសាស្ត្រដេវ៉ាល់ដា ដូចតទៅ៖
សហគ្រិន តាន់ ឥន្ទដ្រាវីណា ចែករំលែកបទពិសោធដែលខ្លួនចាប់ផ្តើមអាជីវកម្មយ៉ាងដូច្នេះ៖«ដោយសារនាងខ្ញុំទើបចាប់ផ្ដើមអាជីវកម្មនៅឡើយ ប៉ុន្ដែ អ្វីដែលនាងខ្ញុំអាចចែករំលែកបាន គឺ យើងនឹកឃើញអ្វីចាប់ផ្ដើមធ្វើហ្នឹង, យើងចង់ធ្វើនេះយើងចង់ធ្វើនោះ ប៉ុន្តែ បើយើងអត់ឈានជើងទៅធ្វើអាហ្នឹងទេ គឺយើងនៅក្នុងការនឹកឃើញរហូត។ អីចឹងអ្វីដែលខ្ញុំលើកទឹកចិត្ត ពិសេសយុវជន ¬ឥឡូវនេះឱកាសអាជីវកម្មមានច្រើន បើយើងនឹកឃើញស្រឡាញ់អី ចូលចិត្តអី សូមរៀបចំ ដើម្បីឱ្យអាជីវកម្មហ្នឹងកើតឡើង ហើយធ្វើសិនទៅ»៕
© រក្សាសិទ្ធិដោយ thmeythmey.com