ជាតិ
ដំណើរ​កម្សាន្ត​បោះតង់ និន្នាការ​ថ្មី​របស់​យុវជន​ខ្មែរ​
17, May 2020 , 7:39 pm        
រូបភាព
ដោយ:
​ការបោះ​តង់ បាន​ក្លាយជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយភាព សម្រាប់​យុវជន​រាល់ពេល​ដំណើរ​កម្សាន្ត ជាជាង​ការ​ស្នាក់​នៅតាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​។ មិនតែប៉ុណ្ណោះ គេ​ក៏​ឃើញ​មាន​តំបន់​រមណីយដ្ឋាន​កាន់តែច្រើន បានរៀបចំ​ឲ្យ​មាន​ទីតាំង​សម្រាប់​បោះតង់ ដែលជា​តម្រូវការ​ថ្មី​របស់​អ្នកទេសចរ​នេះដែរ​។​


​ប្តី​ប្រពន្ធ​មួយគូ ដែល​បានជ្រើសរើស​ការបោះ​តង់​សម្រាប់​ដំណើរ​កម្សាន្ត​របស់ខ្លួន កាលពី​កន្លងទៅ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​គេង​ក្នុង​តង់ គឺជា​បទពិសោធន៍​ដ៏​ថ្មី​សន្លាង​មួយ​សម្រាប់​ខ្លួន​។ បទពិសោធន៍​គយគន់​ថ្ងៃ​រះ​ពេលព្រឹក​ព្រលឹម​, ទិដ្ឋភាព​ថ្ងៃ​អស្តង្គត ទស្សនា​ផ្កាយ​នៅពេល​រាត្រី និង​ការ​បណ្តែតអារម្មណ៍​ជាមួយ​បរិយាកាស​ធម្មជាតិ គឺជា​អ្វីដែល​ប្តី​ប្រពន្ធ លោក ធា​ម រតនា និង​អ្នកស្រី សុខ សុ​វណ្ណា​មុនី​យ យល់ថា​ជា​ទស្សនីយភាព​ដ៏​ប្លែក និង​ខុសពី​ការ​គេង​នៅ​សណ្ឋាគារ ឬ​ពី​ផ្ទះសំណាក់ ដែល​ប្រៀបដូចជា​គេង​នៅផ្ទះ​ខ្លួនឯង​ដដែល​នោះ​។ បន្ថែម​ពីនេះ វា​ក៏​ធ្វើ​ឲ្យ​ផ្លូវចិត្ត​មាន​សុខសន្តិភាព​ផងដែរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ លោក ធា​ម រតនា ខណៈដែល​ភរិយា​របស់លោក​បាន​និយាយថា ការ​គេង​តង់ ក៏បាន​ធ្វើ​ឲ្យ​ខ្លួន​ស្គាល់​មនុស្ស​ថ្មីៗ​បន្ថែម​ដែរ​។​
 
​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស រវាង​លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​ថ្មីៗ និង​ប្តី​ប្រពន្ធ​មួយគូ​នេះ​ដូចតទៅ​៖
 
 

Tag:
 ជំរំ​តង់​
 ​បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com