​អស្ចារ្យ ជាមួយ​វត្តមាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p បញ្ចូល​ថ្ម​ម្តង​លេង​បាន​៣​ថ្ងៃ តម្លៃ​ត្រឹមតែ​១៣៩​ដុល្លារ​ប៉ុណ្ណោះ​
អត្ថបទពាណិជ្ជកម្ម
​អស្ចារ្យ ជាមួយ​វត្តមាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p បញ្ចូល​ថ្ម​ម្តង​លេង​បាន​៣​ថ្ងៃ តម្លៃ​ត្រឹមតែ​១៣៩​ដុល្លារ​ប៉ុណ្ណោះ​
17, May 2020 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
 វត្តមាន​ផ្លូវការ​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p បានធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី Huawei Y7 Concert ដោយមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV និង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Huawei Mobile រួមទាំង​សារព័ត៌មាន​ល្បីៗ ហើយ​បណ្តាល​ឲ្យ​ផ្ទុះ​ការគាំទ្រ​ភ្លូកទឹកភ្លូកដី កាល​យប់មិញ​នេះ (​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០)​។ ពិតជា​ពិសេស​ណាស់ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p នេះ សាក​ថ្ម​តែម្តង តែ​អាច​លេង​បាន​៣​ថ្ងៃ Huawei Y6p ហើយ​តម្លៃ ត្រឹមតែ​១៣៩​ដុល្លារ​ប៉ុណ្ណោះ​។ 
 
​ចំពោះមុខ​ទស្សនិកជន​រាប់ម៉ឺន​នាក់ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p កំពុង​ឆក់យក​ប្រជាប្រិយភាព​ខ្លាំងក្លា​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូ​ទាំ​ប្រទេស​កម្ពុជា ដោយសារ​ថាមពល​ថ្ម​ធំ​មហិមា រូបរាង​ទាក់ទាញ ពណ៌​ទាន់សម័យ​ស៊ី​វិ​ល័យ ថតរូប​ប្លង់​ទូលាយ​ច្បាស់​ស្អាត និង តម្លៃ​សមរម្យ​។ 


 
​អតិថិជន​អាច​រក​ជាវ Huawei Y6p នៅ​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​កម្ពុជា ជាមួយ​តម្លៃ​ត្រឹមតែ​១៣៩​ដុល្លារ​ប៉ុណ្ណោះ នឹង​ទទួលបាន​កាដូ​បន្ថែម កាបូបស្ពាយ Hauwei ចំនួន​១ ស៊ីម Smart Copper តម្លៃ​២៩​ដុល្លារ ភ្ជាប់​ជាមួយនឹង​កញ្ចប់​អ៊ីនធឺណិត​ធំ​ហ្មង៎ ១២​សប្តាហ៍ (​ទទួល​ស៊ីម​កាត​និង​កញ្ចប់​អ៊ីនធឺណិត​ធំ​ហ្មង៎​ចាប់ពី​ថ្ងៃទី ១៥ ឧសភា ដល់ ១៥ មិថុនា ២០២០) និង​មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត​ស៊េរី​ទំនើប Audi Q2 មួយគ្រឿង​ភ្លាមៗ​។ 
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6p ត្រូវបាន​រចនា​រូបរាង​ល្អ​ឯក មើលទៅ​ទាក់ទាញ​នឹងមាន​ភាព​ស៊ី​វិ​ល័យ​ជាមួយនឹង​ពណ៌​ថ្មី​ស្អាត​ប្លែក គឺ ពណ៌​ស្វាយ​ស្រកានាគ ពណ៌​ស្លាបកំភេម និង​ពណ៌​ខ្មៅ​រលោង បង្កើន​ភាពជឿជាក់​និង​ទំនុកចិត្ត​នៅពេល​ចាប់​កាន់​ប្រើ​ម្តងៗ​។ Huawei Y6p មាន​ថាមពល​ថ្ម​ធំ​មហិមា​ទំហំ ៥០០០mAh កំដរ​អ្នកលេង ហ្វេ​ស​ប៊ុ​ក IG  TikTok  
​ហ្គេម​អន​ឡាញ មើល YouTube ម៉ា​ឆ្ងាញ់​ដាច់​យប់​ក៏​មិន​ភ័យ​អស់​ថ្ម ហើយ​ជាពិសេស​បំពាក់​មុខងារ​ថ្មី​គឺ Reverse Charging Technology អាច​សាក​ថ្ម​ទៅ​ទូរស័ព្ទ​ផ្សេងទៀត​តាម​ឌុយ OTG និង​អាច​ផ្ទេរ​ទិន្នន័យ  រូបភាព​ឯ​សារ ក្នុងពេល​តែមួយ​។​


 
Huawei Y6p បំពាក់​កាមេរ៉ា​ក្រោយ​៣​គ្រាប់ Huawei Y6p ដែល​តម្រៀប​គ្នា​ជា​ជួរ​បញ្ឈរ​វិញ​ម្តង​! កាមេរ៉ា​មេ​ទំហំ ១៣MP  សម្រាប់​ថតរូប​ប្លង់​ទូទៅ​ច្បាស់​ស្អាត​មិន​ស​លើស អាច​សម្គាល់​មនុស្ស រុក្ខជាតិ​សត្វ​បាន​យ៉ាង​ល្អ​។ កាមេរ៉ា​ទី​២2 ទំហំ ៥MP សម្រាប់​ថតរូប​បែប​ប្លង់​ទូលាយ អាច​ថតរូប​មនុស្ស​ឃើញ​ជើង​ស្រ​ឡូ​នៗ ខ្ពស់​ស្អាត ថត​ទេសភាព​កាន់តែ​ទូលាយ​ពេញភ្នែក និង​កាមេរ៉ា​ទី​៣ ទំហំ ២MP សម្រាប់​ថតរូប​បែប​ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​យ៉ាង​ស្អាត និង​ដាច់​ល្អ​។ ចំណែកឯ​កមេ​រ៉ា​មុខ​ទំហំ ៨MP (f/2.0) ភ្ជាប់​បច្ចេកវិទ្យា Beauty Mode អាច​កែប្រែ​ចាំចិត្ត​ចង់ ធ្វើ​ឲ្យ​រូបថត​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​ស្អាត និង​លេចធ្លោ និង​មិន​ស​ក្បោះ ធានាថា​ពេញចិត្ត​គ្រប់​ប៉ុស្តិ៍​តែម្តង​។ 
 
Huawei Y6p ភ្ជាប់​មក​ជាមួយនឹង Huawei AppGallery ដែលមាន​មួយ​សម្រាប់ (Set) នៅក្នុង​ប្រអប់​ស្រាប់ និង​អាច​ទាញយក (Download ) Facebook, YouTube, TikTok, IG, Grab, ទិញ​ខោអាវ Zando, ទិញ​ទំនិញ​ខ្មែរ​២៤, Myphsar, App កា​ម៉​ង់​ម្ហូប Egets  រឺ Apps ល្បីៗ ដោយ​មិនចាំបាច់​ចំណាយពេល​យូរ​ជាមួយ Huawei AppGallery លឿន​រហ័ស​ទាន់​ចិត្ត ហើយ​ឥតគិតថ្លៃ (free) ទៀតផង​។​


 
Huawei Y6p បំពាក់​អេក្រង់ 6.3” មាន​កម្រិត​បង្ហាញ 1600x720 HD+ ភ្ជាប់​បច្ចេកវិទ្យា​ការពា​រ​ភ្នែក​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន TUV របស់​ប្រទេស​អាល្លឺម៉ង់ មាន រ៉េ​ម 4G និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ប្រតិបត្តិការ​ដោយ​បន្ទះ​ឈី​ប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់​បច្ចេកវិទ្យា Huawei Super Sound ធ្វើ​ឲ្យ​សំឡេង ការ​ស្តាប់​តន្ត្រី លេង​ហ្គេម និង ខ្សែភាពយន្ត លឺ​ខ្លាំង​ពីរោះ​រណ្តំ​ចិត្ត ជាពិសេស​ពេល​ស្តាប់​វិទ្យុ FM ពុំ​ចាំបាច់​ត្រូវការ​ប្រើ​កាស ទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​អ៊ូអរ​ឬក៏​មនុស្ស​ច្រើន​ក៏ដោយ​។ 
 
​ចំណុច​លេចធ្លោ​ទាំងនេះ ជំរុញ​ឲ្យ​ស្មា​ត​ហ្វូ​ន​ស៊េរី Huawei Y6p  ក្លាយជា​ជម្រើស​ទីមួយ​សម្រាប់​មិត្ត​យុវវ័យ​សម័យថ្មី ព្រោះ​គុណភាព​ល្អ ថ្ម​កាន់​បានយូរ កាមេរ៉ា​ថតរូប​ស្អាត តម្លៃ​សមរម្យ  និង​មានឱកាស​ឈ្នះ​រថយន្ត​ស៊េរី​ទំនើប Audi Q2 មួយគ្រឿង​ភ្លាមៗ និង​ទទួលបាន​កាដូ​បន្ថែម​ច្រើនសន្ធឹក​សន្ធាប់​។​
 
​សូម​ប្រញាប់​ឡើង​កុំ​ឲ្យ​ឱកាសល្អ​នេះ​កន្លងផុតទៅ សម្រាប់​ព័ត៌មាន​សូម​ចុច https://www.facebook.com/huaweimobilekh/​។​












 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com