វត្តមានផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Y6p បានធ្វើឲ្យកក្រើកឆាកតន្ត្រី Huawei Y7 Concert ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងតាមទំព័រហ្វេសប៊ុក Huawei Mobile រួមទាំងសារព័ត៌មានល្បីៗ ហើយបណ្តាលឲ្យផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី កាលយប់មិញនេះ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០)។ ពិតជាពិសេសណាស់ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p នេះ សាកថ្មតែម្តង តែអាចលេងបាន៣ថ្ងៃ Huawei Y6p ហើយតម្លៃ ត្រឹមតែ១៣៩ដុល្លារប៉ុណ្ណោះ។
ចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p កំពុងឆក់យកប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ពណ៌ទាន់សម័យស៊ីវិល័យ ថតរូបប្លង់ទូលាយច្បាស់ស្អាត និង តម្លៃសមរម្យ។
អតិថិជនអាចរកជាវ Huawei Y6p នៅបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយតម្លៃត្រឹមតែ១៣៩ដុល្លារប៉ុណ្ណោះ នឹងទទួលបានកាដូបន្ថែម កាបូបស្ពាយ Hauwei ចំនួន១ ស៊ីម Smart Copper តម្លៃ២៩ដុល្លារ ភ្ជាប់ជាមួយនឹងកញ្ចប់អ៊ីនធឺណិតធំហ្មង៎ ១២សប្តាហ៍ (ទទួលស៊ីមកាតនិងកញ្ចប់អ៊ីនធឺណិតធំហ្មង៎ចាប់ពីថ្ងៃទី ១៥ ឧសភា ដល់ ១៥ មិថុនា ២០២០) និងមានឱកាសឈ្នះរង្វាន់រថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ។
ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញនឹងមានភាពស៊ីវិល័យជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើនភាពជឿជាក់និងទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។ Huawei Y6p មានថាមពលថ្មធំមហិមាទំហំ ៥០០០mAh កំដរអ្នកលេង ហ្វេសប៊ុក IG TikTok
ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ក៏មិនភ័យអស់ថ្ម ហើយជាពិសេសបំពាក់មុខងារថ្មីគឺ Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ រូបភាពឯសារ ក្នុងពេលតែមួយ។
Huawei Y6p បំពាក់កាមេរ៉ាក្រោយ៣គ្រាប់ Huawei Y6p ដែលតម្រៀបគ្នាជាជួរបញ្ឈរវិញម្តង! កាមេរ៉ាមេទំហំ ១៣MP សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អ។ កាមេរ៉ាទី២2 ទំហំ ៥MP សម្រាប់ថតរូបបែបប្លង់ទូលាយ អាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី៣ ទំហំ ២MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកមេរ៉ាមុខទំហំ ៨MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា Beauty Mode អាចកែប្រែចាំចិត្តចង់ ធ្វើឲ្យរូបថតស៊ែលហ្វីរបស់អ្នកកាន់តែស្អាត និងលេចធ្លោ និងមិនសក្បោះ ធានាថាពេញចិត្តគ្រប់ប៉ុស្តិ៍តែម្តង។
Huawei Y6p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមានមួយសម្រាប់ (Set) នៅក្នុងប្រអប់ស្រាប់ និងអាចទាញយក (Download ) Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ Apps ល្បីៗ ដោយមិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយឥតគិតថ្លៃ (free) ទៀតផង។
Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់បច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសំឡេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពីរោះរណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូអរឬក៏មនុស្សច្រើនក៏ដោយ។
ចំណុចលេចធ្លោទាំងនេះ ជំរុញឲ្យស្មាតហ្វូនស៊េរី Huawei Y6p ក្លាយជាជម្រើសទីមួយសម្រាប់មិត្តយុវវ័យសម័យថ្មី ព្រោះគុណភាពល្អ ថ្មកាន់បានយូរ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យ និងមានឱកាសឈ្នះរថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ និងទទួលបានកាដូបន្ថែមច្រើនសន្ធឹកសន្ធាប់។
(អត្ថបទពាណិជ្ជកម្ម)