អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​កម្ពុជា ផ្តល់​ម៉ូតូ Zoomer និង ចិញ្ចៀនពេជ្រ ដល់​គូ​ស្វាមីភរិយា ដែល​ឈ្នះ​រង្វាន់​រួចហើយ​
17, May 2020 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​រាត្រី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ ស្រា​បៀរ​កម្ពុជា បានប្រគល់​រង្វាន់​ម៉ូតូ Zoomer X និង​ចិញ្ចៀនពេជ្រ​ដល់​គូ​ស្វាមីភរិយា​ចំនួន​១០​គូ ដែល​អញ្ជើញ​មកជា​តំណាង​ដល់​គូ​ស្វាមីភរិយា​១០០​គូ​ផ្សេងទៀត ដែល​បានឈ្នះ​រង្វាន់​ពី​កញ្ចប់​អា​ពា​ពិពាហ៍​ស្រា​បៀ​កម្ពុជា រដូវ​កាល ២០១៩-២០២០​។​
 
​លោក ផន រដ្ឋា និង ភរិយា លី ណា​រ៉ា ដែលជា​គូ​មានសំណាង​ត្រូវ​រង្វាន់​ម៉ូតូ Zoomer X បានបង្ហាញ​ក្តី​រីករាយ​យ៉ាងខ្លាំង​ដូច្នេះ​ថា​៖«​ពួក​ខ្ញុំ​សឹង​មិន​ចង់​ជឿ​សោះ​ថា អាចមាន​សំណាង​បានទទួល​រង្វាន់​បែបនេះ​។ កន្លងមក​ធ្លាប់តែ​ឃើញ​គូ​គេ​មុនៗ​គេ​មានសំណាង​។ ម៉ូតូ​នេះ​ពិតជា​ចំណងដៃ​ដ៏​ពិសេស​សម្រាប់​ជីវិត​គ្រួសារ​របស់ខ្ញុំ​មែន​»​។​
 
​គួរ​បញ្ជាក់ថា ការផ្តល់ជូន​រង្វាន់​នេះ​ប្រព្រឹត្តទៅ​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Cambodia Brew The Beat ជូន​ដល់​អ្នកឈ្នះ​ដែល​ក្រុមហ៊ុន​សម្រេច​ជ្រើស​យក​ត្រឹម​១០​គូ​ប៉ុណ្ណោះ ដើម្បី​ឡើងមក​ទទួល​រង្វាន់​ផ្ទាល់​ក្នុង​គោលបំណង​ចៀសវាង​ការជួបជុំ​គ្នាច្រើន​៕ 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com