COVID-19
ជាតិ
ក្រសួង ស្នើ​ឲ្យ​អាជីវករ ជួយផ្តល់​មតិ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្រោយ​ចប់​កូ​វីដ​-១៩
17, May 2020 , 9:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួងទេសចរណ៍)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួងទេសចរណ៍)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ អំពាវនាវ​ឲ្យ​អាជីវករ​ផ្នែក​ទេសចរណ៍ ចូលរួម​ផ្ដល់​មតិ ដើម្បី​រៀបចំ​ផែនការ​សង្គ្រោះ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្រោ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បញ្ចប់​នាពេលខាងមុខ​។ ម្ចាស់​អាជីវកម្ម​ផ្នែក​ទេសចរណ៍ ដែល​ក្រសួង ចង់​សំដៅ​នោះ មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោ​ជនី​ដ្ឋា​ន ការី​ទេសចរណ៍ ភ្នាក់ងារទេសចរណ៍ មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ រមណីយដ្ឋាន កន្លែង​ម៉ាស្សា​-​ស្ប៉ា ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ និង កីឡា​ទេសចរណ៍ ជាដើម​។

 
 
​​ការចូលរួម​ផ្ដល់​មតិយោបល់​ពី​អាជីវករ​ទាំងនោះ គឺអាច​ឲ្យ​ក្រសួង កំណត់​អំពី​ផលប៉ះពាល់​និង​កំណត់​មធ្យោបាយ​ដោះស្រាយ​ផលប៉ះពាល់ ដើម្បី​លើកស្ទួយ​វិស័យ​ឯកជន​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ 
 
​អាជីវករ អាច​ចូលទៅ​ផ្តល់​មតិយោបល់ តាមរយៈ​កម្រង​សំណួរ ក្នុង​ដំណ​ភ្ជាប់​នេះ 
 
 

Tag:
 COVID-19
  ទេសចរណ៍​
  ផ្តល់​មតិ
© រក្សាសិទ្ធិដោយ thmeythmey.com