ជាតិ
ឧ​ទ្យា​នុ​រក្ស​វីរៈ​ជ័យ ដាក់​ម៉ាស៊ីន​ថត ឃើញ​ខ្លា ប្រើស ឈ្លូស កែះ សំពោច ខ្លាឃ្មុំ និង សត្វ​កម្រ​មួយចំនួនទៀត​
17, May 2020 , 5:19 pm        
រូបភាព
​ភ្នំពេញ​៖ សត្វ​ខ្លា​ពពក ខ្លា​ខ្លថ្មកែ​ ឈ្លូស សត្វកែះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និង សត្វ​ស្លាប​មួយចំនួនទៀត ត្រូវបាន​ឧ​ទ្យា​នុ​រក្ស​ជាតិ​វីរៈ​ជ័យ ខេត្តរតនគិរី ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ថត​ជាប់ ក្នុង​ទីតាំង​ចំនួន​១២​ផ្សេងគ្នា​។ ការចុះផ្សាយ​របស់​ក្រសួងបរិស្ថាន ​នៅ​ថ្ងៃទី​១៦​ឧសភា បាន​ឲ្យ​ដឹងថា សត្វព្រៃ​ទាំងនេះ គឺ​សត្វ​កម្រ​ដែល​ចំ​បាច់​យកចិត្តទុកដាក់ ក្នុងការ​ការពារ និង​ការអភិរក្ស​។

 
​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា រូបថត​សត្វព្រៃ​ទាំងនោះ ត្រូវបាន​ឧ​ទ្យា​នុ​រក្ស​ប្រមូលបាន តាំងពី​ថ្ងៃទី​៦-១៣​ឧសភា  តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​ដាក់​តាំងពី​ខែមេសា ឆ្នាំ​២០១៩ ដល់ ខែមេសា​ឆ្នាំ​២០២០  ក្នុង​ទីតាំង​ចំនួន​១២​ផ្សេងគ្នា នៃ​បរិវេណ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។  ក្នុងនោះ ឧ​ទ្យា​នុ​រក្ស បានដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ  នៅ​ទី​តាំងទី​១ ដល់ទី​៥  នៅតាម​ជើងភ្នំ​ហៀ​ង​តាម​បណ្តោយ​ព្រំប្រទល់ កម្ពុជា​-​ឡាវ និង ទីតាំង​៦ ដល់ទី​១២ ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ  នៅ​ស្ថិត​តាម​បណ្តោយ​អូរ​ខាំ​ផា​៕ 
 

Tag:
 បរិស្ថាន​
  សត្វព្រៃ​
  រតនៈគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com