អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​សេវា​ដឹកជញ្ជូន​ទំនិញ​ឆាប់រហ័ស​ប្រចាំថ្ងៃ ហ្គ្រែ​ប​ម៉ា​ត​(GrabMart) ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រាជធានី​ភ្នំពេញ
18, May 2020 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០២០ - កម្មវិធី GrabMart ដែលជា​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ប្រចាំថ្ងៃ​ឆាប់រហ័ស ត្រូវបាន​ដាក់ឱ្យ​ដំណើរការ នៅ​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍​មុន​។​
 
​ឥឡូវនេះ ប្រជាពលរដ្ឋ​នៅ​រាជធានី​អាច​ទិញ​គ្រឿងទេស អាហារ​កញ្ចប់ ផលិតផល​ថែរក្សា​សុខភាព ផលិតផល​ថែរក្សា​សម្រស់ កាដូ និង​ទំនិញ​ជាច្រើន​ទៀត តាមរយៈ​កម្មវិធី Grab ដោយ​ដឹកជញ្ជូន សម្រាប់​លោកអ្នក​ក្នុង​រយៈពេល​តិចជាង ១ ម៉ោង​។​
 
​ដោយ​គ្រាន់តែ​បញ្ចូល​អាស័យដ្ឋាន​របស់​ពួកគេ នៅក្នុង​មុខងារ​កម្មវិធី GrabMart នៅក្នុង​កម្មវិធី Grab អតិថិជន នឹង​ឃើញ​បញ្ជីរាយនាម​មុខទំនិញ ដែល​អាច​ទិញ​បាន​នៅតាម​ហាង​ជិត​អាស័យដ្ឋាន​បំផុត​។ ឈ្មោះ​ហាង​ទំនិញ ដែល​ត្រូវ​បានបង្ហាញ​ក្នុង​បញ្ជី​ទិញ​ទំនិញ អាស្រ័យ​លើ​ទីតាំង​របស់​អតិថិជន រួមមាន​ហាង​ថៃ​ហួត (Thai Hout) គី​វី​ម៉ា​ត (Kiwi Mart) ឱសថស្ថាន​យូ​ឃែ​រ (Ucare Pharmacy) និង វីន​នេស​កម្ពុជា (Winest Cambodia)​។ 
 
​នៅក្នុង​ដំណាក់កាល​ទើបតែ​ចាប់ផ្ដើម​ដំបូង សេវា​កម្មនេះ នឹងមាន​វត្តមាន​នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ ដែល​គ្របដណ្ដប់​លើ​សង្កាត់​បឹង​កេងកង សង្កាត់​ទួល​ទំពូង ខណ្ឌដូនពេញ ខណ្ឌទួលគោក និង​តំបន់​មួយចំនួនទៀត ដែល​នៅក្បែរ​សង្កាត់​ខណ្ឌ​ទាំងនេះ​)​។ អតិថិជន អាច​បង់ថ្លៃ​សេវា​ដឹកជញ្ជូន របស់​ពួកគេ​ជា​សាច់ប្រាក់ ជាមួយ​ដៃគូ​បើកបរ​បាន ហើយ​ទំនិញ​ដែល​ដឹកជញ្ជូន ត្រូវមាន​តម្លៃ​មិន​លើសពី ៤០ ដុល្លារ​នោះទេ​។ ក្រុមហ៊ុន Grab គ្រោង​ពង្រីក​សេវា​កម្មនេះ នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​នេះដែរ ដោយ​នឹងមាន​ដៃគូ​ពាណិជ្ជកម្ម​កាន់តែច្រើន ដែល​នឹងត្រូវ​បានដាក់​បញ្ចូល នាពេល​ឆាប់ៗ​។​
 
​លោក Hashim Alkaff ប្រធាន​ក្រុមហ៊ុន Grab ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «​យើង​សូម​ណែនាំ​សេវាកម្ម​ថ្មីៗ​មួយចំនួន ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​សកល ហើយ​យើង​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​យើង តាម​គ្រប់​មធ្យោបាយ ដើម្បី​ផ្ដល់ជូន និង​ពង្រីក​សេវាកម្ម​ថ្មីៗ ដើម្បី​ជួយ​បំពេញតម្រូវការ​ប្រជាពលរដ្ឋ​។ នេះ​ក៏​ជា​ឱកាស​សម្រាប់​ដៃគូ​បើកបរ​របស់​យើង ឲ្យ​ទទួលបាន​ប្រភព​ចំណូល​បន្ថែម​ផងដែរ​»​។​
 
​លោក Alkaff  បាន​បន្ថែមទៀតថា ៖ «​នៅក្នុង​កាលៈទេសៈ ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ដំណោះស្រាយ​ជាបន្ទាន់  ដើម្បី​ដោះស្រាយ​ភាពខ្វះ​ចន្លោះ​ក្នុង​គ្រា​ដ៏​លំបាក​បែបនេះ សេវាកម្ម​រហ័ស​របស់​យើង នឹង​រង់ចាំ​ជួយ​សម្រួល​ដល់​ពួកគេ​ជានិច្ច​»​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com