COVID-19
អន្តរជាតិ
លោក ប៉ុមប៉េអូ ព្រមានចិនរឿងជ្រៀតជ្រែកកិច្ចការអ្នកកាសែតអាមេរិកនៅហុងកុង លោក លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការរបរទេសអាមេរិក-AFP
× លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិកនៅថ្ងៃទី ១៧ ខែឧសភា បានចាប់អារម្មណ៍ថារដ្ឋាភិបាលចិន បានគំរាមជៀតជ្រែក ចូលក្នុងកិច្ចការអ្នកសារព័ត៌មានអាមេរិក នៅហុងកុង។ លោកបន្ថែមទៀតថា សេចក្តីសម្រេចណាដែលមានផលប៉ះពាល់អវិជ្ជមានដល់ស្វ័យភាពរបស់ហុងកុង នឹងធ្វើឲ្យប៉ះពាល់ដល់ការវាយតម្លៃលក្ខន្តិកៈ របស់អាមេរិកលើតំបន់នេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានទាំងអស់ ជាអ្នកសារព័ត៌មានសេរី មិនមែនជាកងឃោសនាឡើយ ហើយការរាយការណ៍របស់ពួកគេ មានតម្លៃក្នុងការផ្តល់ជូនដំណឹងដល់ប្រជាជនហុងកុង និងពិភពលោក។
នៅឆ្នាំ១៩៩៧ អង់គ្លេសបានប្រគល់ទឹកដីហុងកុងទៅឲ្យចិនវិញ ដោយចិនសន្យាថា នឹងផ្តល់ស្វ័យភាពកម្រិតខ្ពស់ សម្រាប់រយៈពេល៥០ឆ្នាំ។ ការផ្តល់ស្វ័យភាពពីចិននេះហើយ ជាមូលដ្ឋានដែលអនុញ្ញាតឲ្យហុងកុង ទទួលបានលក្ខន្តិកៈជាទឹកដីពិសេស ក្រោមច្បាប់អាមេរិក ហើយដែលជួយឲ្យទីក្រុងនេះ លូតលាស់ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។
ទាក់ទងនឹងស្វ័យភាពតំបន់ហុងកុងនេះ ប្រមុខការបរទេសអាមេរិកលោក ប៉ុមប៉េអូ បានប្រកាសកាលពីថ្ងៃទី៦ ខែឧសភាថា ក្រសួងការបរទេសអាមេរិក បានពន្យារផ្ញើរបាយការណ៍របស់ខ្លួន ទាក់ទងនឹងស្វ័យភាពតំបន់ហុងកុង ទៅសភាអាមេរិក ក្នុងន័យវាយតម្លៃថា ហុងកុងទទួលបានស្វ័យភាពពេញលេញ ដើម្បីទទួលបានលក្ខខណ្ឌពិសេសពីអាមេរិក ឬយ៉ាងណា។
លោក ប៉ុមប៉េអូ និយាយថាពេលវេលាដែលពន្យារនេះ គឺដើម្បីអាចឲ្យគេរាប់បញ្ចូលសកម្មភាពបំពាន ដែលចិនប៉ុនប៉ងបង្កើតឡើង ពេលត្រៀមបើកកិច្ចប្រជុំសភា នៅនៅថ្ងៃទី២២ ឧសភា។ លោក ទំនងចង់បានន័យថា អ្នកសារព័ត៌មានអាមេរិក ទំនងរងការរឹតត្បិតពីអាជ្ញាធរចិន ទាក់ទងនឹងការផ្សាយព័ត៌មានពីព្រឹត្តិការណ៍ធំនេះ។
គួរបញ្ជាក់ផងដែរថា ភាពតឹងតែងរវាងអាមេរិក និងចិនកើនឡើងខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ប៉ុមប៉េអូ រិះគន់ចិនមិនដាច់ពីមាត់ ពីការគ្រប់គ្រងការផ្ទុះជំងឺ COVID-19 ដំណាក់កាលដំបូងដោយចិន។ លោក ត្រាំ ចោទចិនថា ធ្វើការមិនបានល្អ ទើបបណ្ដាលឲ្យវីរុសរាលដាល ខណៈលោក ប៉ុមប៉េអូ ចោទដោយគ្មានភ័ស្តុងតាងថា COVID-19 ធ្លាយចេញពីមន្ទីរពិសោធន៍នៅវូហាន៕
© រក្សាសិទ្ធិដោយ thmeythmey.com